ខេត្តព្រះសីហនុ៖ករណីនេះបានធ្វើឡើងនៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ជនជាតិចិន ព្រមទាំងដកហូតបាននូវសារធាតុញៀនមួយចំនួនធំ។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ទី១. TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទី២.ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទី៣.ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទី៤.ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ។វត្ថុតាងដកហូតរួមមាន៖ ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន ២៣ កញ្ចប់ ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀនចំនួន ២៩ កញ្ចប់ ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀនចំនួន ១៥ កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុ ញៀន ចំនួន ០៨ កញ្ចប់ ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀន ចំនួន ០៦ កញ្ចប់ ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន ចំនួន ២០ កញ្ចប់ ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន ចំនួន ១១ កញ្ចប់ ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យ ជាសារធាតុញៀនចំនួន ១៣ កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង។បច្ចុប្បន្ន៖ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ ដើម្បីបន្ដនីតិវិធីច្បាប់៕នាគសមុទ្រ