កាលពីថ្ងៃទី៦ ខែតុលា ពលរដ្ឋនៅ តំបន់កាស្មៀររាប់ពាន់នាក់រត់ភៀសខ្លួន ចោលផ្ទះសម្បែងនៅពេលកម្លាំងទាហាន ឥណ្ឌា និងប៉ាគីស្ថានប៉ះទង្គិចគ្នាដោយ មានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ត្បាល់បាញ់ឆ្លងចូលព្រំដែនគ្នាទៅវិញទៅ មកនៅតំបន់កាស្មៀរ ។
មន្ដ្រីយោធាឥណ្ឌានៅតំបន់កើត ហេតុបានឱ្យដឹងថា ការប៉ះទង្គិចគ្នានោះ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់នៅទីនោះ៥ នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និង ៣៥នាក់ទៀតរងរបួស ។ រដ្ឋាភិបាល ឥណ្ឌាក៏បានសម្រេចជម្លៀសពលរដ្ឋជា ច្រើនពាន់នាក់ចេញពីតំបន់ព្រំដែន ពិសេសនៅក្នុងភូមិ អានៀរ ទៅកាន់ តំបន់មានសុវត្ថិភាពដែលរដ្ឋាភិបាល បានបង្កើតឡើង
សម្រាប់លាក់ខ្លួនពេល មានសង្គ្រាម ។
ចំណែកភាគីប៉ាគីស្ថានវិញ ទាហាន ប៉ាគីស្ថានក៏បានប្រកាសឱ្យដឹងថា មាន ពលរដ្ឋស្លូតត្រង់៤នាក់បាត់បង់ជីវិត ក្នុង នោះមានកុមារ២នាក់ និងមនុស្ស៣នាក់ រងរបួស ។ ការប៉ះទង្គិចគ្នាកើតឡើង ក្រោយពេលជំនួបពិភាក្សារវាងមេទ័ព ប្រទេសទាំងពីរក្នុងការរកដំណោះស្រាយ បញ្ចប់ភាពតានតឹង ។
ការប៉ះទង្គិចគ្នាបានបង្ហាញយ៉ាង ច្បាស់ពីការបំពានបទឈប់បាញ់ដែល ឥណ្ឌា និងប៉ាគីស្ថាន
បានឯកភាពកាលពី ឆ្នាំ២០០៣ ។ កម្លាំងទាហានប្រទេស ទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅ មកថា ភាគីខាងណោះ ជាអ្នកបាញ់មុន ទើបខ្លួនតបត ។
រដ្ឋាភិបាលទីក្រុងញូវដេលីតែងតែ ចោទប្រកាន់ទៅលើទីក្រុងអ៊ិស្លាមម៉ា បាដដែលតែងតែបង្កឱ្យមានការប៉ះទង្គិច គ្នាកើតឡើងដើម្បីទុកឱកាសដល់ក្រុម ឧទ្ទាមលួចចូលក្នុងទឹកដីឥណ្ឌា ។ ចំណែក ប៉ាគីស្ថានបានច្រានចោលរាល់ការចោទ ប្រកាន់ទាំងឡាយរបស់ភាគីឥណ្ឌា 9