ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា និងលោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានកិត្តិ យសសាខានាព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣បានដឹកនាំ សមាជិក សមាជិការ គណៈកម្មាធិការសាខា អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងភ្ញៀវកិត្តិ យសជាសប្បុរសជននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីមេម៉ាយ ចំនួន ១៥០គ្រួសារ មកពីភូមិចំនួន៣ ស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម៖ មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ឃីតចំនួន មួយ កញ្ចប់ដោយក្នុងនោះមាន (មុង១ ភួយ១ សារុង១ ក្រម៉ា១)និងថវិកា ៥០,០០០រៀលផងដែរ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹក រលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា ក៏បានមានប្រសាសន៍ លើក ទឹក ចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ ត្រូវខិតខំជំរុញ និងតម្រង់ទិសកូនចៅអោយ ប្រឹងប្រែងរៀនសូត្រគ្រប់ជំនាញ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗដោយពេញលេញ និងឱ្យមានស្ថេរភាព ជីវភាព។ស្រុកស្ទឹងហាវរបស់យើងនេះដោយរាជរដ្ឋាភិបាលបានឲ្យក្រុមហ៊ុនរោងចក្រអគ្គិសនីមួយកន្លែងវិនិយោគនៅលើទឹកដីនៃខេត្តព្រះសីហនុដោយនាពេលបច្ចុប្បន្ននេះរោងចក្រកំពុងដំណើរការដោយថាមពលធ្យូងថ្មដែលមានបុគ្គលិក កម្មករចំនួនជាង ២ ០០០នាក់ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកូនចៅបានបម្រើការងារ នៅក្នុងរោងចក្រជាបុគ្គលិក កម្មករគឺទទួលបាននូវអត្ថប្រយោជន៍មានដូចជា៖ ប័ណ្ណ(ប.ស.ស)ព្រោះវាមាន អត្ថ ប្រយោជន៍ទទួលបានធានារ៉ាប់រងការងារ សុខភាព ប្រាក់សោធននិវត្ត ហើយសមិទ្ធផលទាំងអស់នេះគឺ ផ្ដើម ចេញពីរាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូន ដោយការអភិវឌ្ឍន៍លើកកម្ពស់ គ្រួសារក្រីក្រ តាមយុទ្ធសាស្រ្តបញ្ចរកោណ នេះជាសមិទ្ធិផលយ៉ាងធំធេង ហើយក្នុងនាមឯកឧត្តមបាននាំយក គោល នយោបាយរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកស្រុកស្ទឹងហាវ ជួយជម្រុញ កូនចៅរៀនផ្នែកអគ្គិសនីឲ្យបានកាន់តែច្រើនដើម្បីជីវភាពក្នុងគ្រួសារ។ក្នុងនោះផងដែរឯកឧត្តម គួច ចំរើន បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប្រធាននេសាទសូមកុំទៅចេញនេសាទនៅពេលដែលកត្តាអាកាសធាតុមានធ្លាក់ខ្យល់ព្យុះធ្លាក់ភ្លៀងខ្លាំង ព្រោះនាពេលកន្លងមករដ្ឋបាលខេត្តតែង តែធ្វើការ ជូនដំណឹងស្តីពីការហាមចេញធ្វើនេសាទ ដូច្នេះសូមឱ្យបងប្អូនចូលរួមទាំងអស់គ្នា ព្រោះរដ្ឋបាលខេត្ត ព្រួយបា រម្មណ៍ក្លាចបងប្អូនប្រជានេសាទមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ហើយម្យ៉ាងវិញទៀតសូម អំពាវនាវឲ្យ បងប្អូនប្រជានេសាទទាំងអស់សូមទៅច្រកចេញចូលរដ្ឋបាលខេត្ត ដើម្បីចុះបញ្ជីនាវា និងទូកនេសាទឱ្យបាន គ្រប់ៗគ្នា ដោយមន្ត្រីរបស់យើងនៅរង់ចាំបំរើសេវាជូន ម្យ៉ាងទៀតចំពោះសេវាផ្សេងៗត្រូវបានលើកលែង នៅសល់តែសេវាខាងមន្ទីរសាធារណការ គឺបញ្ចុះ ៥០ភាគរយចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ២០២៣តែប៉ុណ្ណោះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលសហភាពអ៊ឺរ៉ុបបានដាក់កាតក្រហមឱ្យកម្ពុជា ក្នុងការ បើកទីផ្សារនេសាទ ហើយជាពិសេសយើងត្រូវធ្វើការគ្រប់គ្រងទូកនេសាទបាន ដោយក្នុងដៃគូរអន្តរជាតិ នឹងជួយបំពាក់(GPS ) ងាយស្រួលក្នុងការគ្រប់គ្រងហានិភ័យនៅក្នុងលម្ហរសមុទ្រ និងការងារជួយសង្គ្រោះ បានទាន់ពេលវេលា ហើយដូចនេះទាក់ទងនិងការនេសាទនៅកម្ពុជា ការជាប់កាតក្រហមរបស់សហភាពអ៉ឺរ៉ុប EU ផលនេសាទរបស់យើងយកទៅលក់មិនបានថ្លៃ ដូច្នេះយើងបានជម្រុញឱ្យប្រជានេសាទធ្វើការចុះបញ្ជីនាវា ឬទូកនេសាទ ដើម្បីដោះកាតក្រហមចេញពី EU វិញ ដោយបងប្អូនទទួលបានផលប្រយោជន៍ ក្នុងការនាំចេញនៅសមិទ្ធផលរបស់យើងទៅក្រៅប្រទេសក្នុងតម្លៃទីផ្សារបានខ្ពស់៕
នាគសមុទ្រ