លោកស្រីម៉េង យាន ថៅកែរោងចក្រត្រីជីស្រុកស្ទឹងហាងកំពុងរងការចោទប្រកាន់ថាបានស៊ីដាច់ប្រាក់កម្រៃជើងសារលក់ទឹញដីចំនួន ជាង១៤ម៉ឺនដុល្លា

0

ខេត្តព្រះសីហនុ៖លោកស្រីម៉េង យាន ដែលគេស្គាល់ច្បាស់ថា ជាបងស្រីបង្កើត លោក ជំទាវនាយិកាក្រុមហ៊ុន (អ៊ែតវ៉ូ)និងជាថៅកែរោងចក្រត្រីជីស្រុកស្ទឹងហាងនោះ កំពុងត្រូវបានក្រុមអ្នករកស៊ីគក់ជេរទឹញលក់ដីធ្លី ចំនួន ០៨នាក់ដាក់ពាក្យបណ្តឹងតាម រយៈលោក មេធាវី (ម៉ែន មករា) សូមអន្តរាគមន ទៅលោក ជំទាវ នាយិកា ក្រុមហ៊ុន អ៊ែតវ៉ូ ក្នុងគោលបំណងឲ្យលោកជំទាវជួយជំរុញដោះស្រាយ ពាក់ព័ន្ធរឿង ប្រាក់កម្រៃជើង សារទឹញលក់ដីធ្លីចំនួន ១៤០៣៩០ ដុល្លា ដែល លោក ស្រីម៉េង យាន បានស៊ីដាច់។

លោកលឹម ងួន អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ ០៤ ឃុំទំនប់រលក ស្រុ កស្ទឹងហាវ ខេត្តព្រះសីហនុ និងតំណាងអោយក្រុមអ្នករកស៊ីគក់ជេរទឹញលក់ដីធ្លី  បានធ្វើការបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ ២០០៧. ២០០៨ ដោយមានតម្រូវការពីលោកជំទាវ នាយិកាមជ្ឈមណ្ឌល អ៊ែតវ៉ូ ចង់ទិញដី ពេលនោះបានអោយកុមការងារយើងខ្ញុំមានគ្នាចំនួន ០៨នាក់ (ប្រាំបី) នាក់ ជួយធ្វើការរៀបចំប្រមូលទិញដី ពីប្រជាពលរដ្ឋនៅក្នុងឃុំអូរត្រេះ និងឃុំកំពេញ ស្រុកស្ទឹងហាវ អោយគាត់ ពេលនោះក្រុមការងាររបស់យើងខ្ញុំ ក៏បានអនុវត្តចុះធ្វើការប្រមូលទិញពីប្រជាពលរដ្ឋបានសរុបផ្ទៃក្រលាចំនួន៥៧១ ៨៣៣ ម៉ែត្រការេ ដោយ ក្នុង ការទិញ-លក់នោះ ភាគីអ្នកលក់ដីបានធ្វើការសន្យាជាមួយនឹងយើងខ្ញុំជាអ្នករៀបចំដីថា នឹងផ្តល់នូវកម្រៃជើង សារមកអោយក្រុមការងារយើងខ្ញុំចំនួន៣%(បីភាគរយ) នៃតម្លៃដីសរុបនៅពេលដែលភាគី អ្នក ទិញគឺ លោក ជំទាវ នាយិកាមជ្ឈមណ្ឌលអ៊ែត ធ្វើការប្រគល់ថ្លៃដីគ្រប់ចំនួន ជូនភាគីម្ចាស់ដីនីមួយៗ ។  ក្នុងនោះក្រុមការងារយើងខ្ញុំ បានខិតខំចុះធ្វើការប្រមូលទិញ ធ្វើការកក់ប្រាក់ ថ្លៃដីជូនដល់ភាគីម្ចាស់ដី ធ្វើការផ្តិតមេដៃពីម្ចាស់ដីជាភាគីអ្នកលក់ ពីភាគីអ្នកទិញ បន្ទាប់មកនៅឆ្នាំ២០០៩ យើងខ្ញុំបានធ្វើការរត់ការផ្ទេកម្មសិទ្ធិ ពីអ្នកលក់ទៅអោយអ្នកទិញអោយបានត្រឹមត្រូវតាមផ្លូវច្បាប់(កាត់ឈ្មោះផ្ទេរកម្មសិទ្ធិ) ដើម្បីអោយភាគីអ្នកទិញ និងភាគីអ្នកលក់បានបំពេញកាតព្វកិច្ចប្រគល់-ទទួលថ្លៃលក់-ទិញ ដើម្បីបញ្ចប់កាតព្វកិច្ចនៃការលក់-ទិញ ដីខាងលើនេះ អោយបានត្រឹមត្រូវតាមផ្លូវច្បាប់ ហើយយើងខ្ញុំនឹងទទួលបាននូវប្រាក់កម្រៃជើងសារចំនួន៣% (បីភាគរយ) តាមការសន្យារបស់ភាគីអ្នកលក់។ តែផ្ទុយទៅវិញ នៅក្រោយពេលក្រុមការងារយើងខ្ញុំ រត់ការផ្ទេកម្មសិទ្ធិជូនភាគីអ្នកទិញ គឺលោកជំទាវរួចហើយ ។

នៅពេលនោះ លោកជំទាវ ធ្វើការប្រគល់ប្រាក់ថ្លៃដីសរុបចុង ក្រោយ ជូនទៅភាគីអ្នកលក់តាមរយៈលោកស្រី ម៉េង យាន ហើយលោកស្រី ម៉េង យាន បានដកយកកម្រៃ ជើងសារដែលភាគីអ្នកលក់ បានសន្យាអោយមកយើងខ្ញុំ ចំនួន១៤០៣៩០ ដុល្លាយកទៅរក្សាទុកខ្លួនឯង ដោយមិនបានប្រគល់មកអោយក្រុមការងារយើងខ្ញុំនោះទេ រហូតមកដល់ពេលនេះ ។

 

.ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹងរបស់លោក លឹម ងួន និងតំណាងអោយក្រុមអ្នករក ស៊ីគក់ជេរទឹញលក់ដីធ្លី ចំនួន០៨នាក់ដាក់ចូលទៅលោកជំទាវនាយិកាក្រុមហ៊ុន អ៊ែតវ៉ូ សូមអន្តរាគមន៖

 

 

 

នាគសមុទ្រ