មន្ត្រីជំនាញសូរិយោដីប្រកាសបិទផ្សាយជាសាធារណៈ ចុះវាស់វែងធ្វើការកំណត់តំបន់វិនិច្ឆ័យជូនបងប្អូន ភូមិរាមនិងឃុំថ្មធំក្នុងឃុំរាមស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ ៖លោក សំ សុមនោ អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២៣បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃកាវិនិច្ឆ័យស្ថិត នៅភូមិ រាមនិងភូមិថ្មធំ ក្នុងឃុំរាមស្រុកព្រៃនប់នាពេលនេះ ដើម្បីធានាថា ទិន្នន័យមានភាពត្រឹមត្រូវទាំងលក្ខណៈ បច្ចេក ទេស លក្ខណៈច្បាប់ ទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។ ការចុះបញ្ជីទាំងនេះដើម្បី ពង្រឹងសុវត្ថិ ភាព នៃការកាន់កាប់ដីធ្លីទប់ស្កាត់និងដោះស្រាយទំលោះដីធ្លីជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងផ្ដល់នូវសារៈប្រយោជន៍ពីរយ៉ាងដល់រដ្ឋផងនិងដល់ប្រជាពលរដ្ឋផងចំពោះប្រជាពលរដ្ឋគឺធានាបាននៅភាពកក់ក្តៅនិងសុវត្ថិភាពដីធ្លីមានសិទ្ធិកាន់កាប់ដីធ្លីពេញលេញដែលត្រូវបានផ្ដល់ជូនវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ដែលជាវត្ថុតាងបញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនក្រខូច។

លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍លើក ឡើងថា ការផ្សព្វផ្សាយ ទិន្នន័យនៅភូមិរាមនិងភូមិថ្មធំក្នុងឃុំរាមនាពេលនេះដើម្បីដំណើរការកំណត់តំបន់វិនិច្ឆ័យដូចនេះសូមឱ្យប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធឯកសារគតិយុត្តិដើម្បីដាក់បង្ហាញជូនទៅដល់មន្ត្រីជំនាញសូរិយោដីនៅពេលដែលចុះកំណត់វាស់វែងជូនបងប្អូននៅទីតាំងជាក់ស្ដែង។តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។សង្ឃឹមថា បងប្អូន ពល រដ្ឋនៅភូមិរាមនិងភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ បន្តការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ កែតម្រូវទិន្នន័យឲ្យ បាន លឿនឆាប់ និងការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះវាស់ វែងជូនដើម្បី ទទួលបានបណ្ណកម្មសិទ្ធលឿននាពេលខាងមុខ។ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងគោលដៅ ដើម្បីកាត់បន្ថយការទំនាស់ ព្រមទាំងបង្កភាពងាយស្រួលដល់បងប្អូនជាម្ចាស់ក្បាលដី អាចយកបណ្ណមកប្រើ ប្រាស់តាមតម្រូវការ ឬអំណោយទៅកូន ចៅស្របតាមច្បាប់។

លោក បានបន្តថា រដ្ឋបានធ្វើការបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និង បានរៀបចំច្បាប់ ភូមិ បាលក្នុងការគ្រប់គ្រងដីធ្លី មិនអនុញ្ញាតិឱ្យមានការទន្ទ្រានដីរដ្ឋអនាធិបតេយ្យបន្តទៀត អ្នកចាប់ ឬទន្ទ្រានដីធ្លី របស់រដ្ឋត្រូវមានទោស៕

នាគសមុទ្រ