ស្ត្រីម្នាក់មានជំងឺលើសឈាមស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យសង្រ្គោះទាន់ពេល

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេស ចរណ៍ជលយាន ខេត្តព្រះសីហនុនាយប់ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបញ្ចួនក្រុមការងារសង្គ្រោះ GTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកស្ត្រី ម្នាក់ នៅកោះរ៉ុង មានជំងឺលើសឈាម ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ ពីដែនដីក្រុងកោះរ៉ុង មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ឈឺន សាម៉េត អាយុ ៦១ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ៕

នាគសមុទ្រ