រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បះ បានដឹកនាំក្រុមការងារជំនាញ ធ្វើពិធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ ពីអ្នកថែរក្សាប្រាសាទកោះកេរ

0

ខេត្តព្រះវិហារ៖ ពិធីក្រុងពាលីត្រៀមសម្រាប់ពិធី​ បួងសួងសុំសេចក្តីសុខ នាព្រឹកថ្ងៃទី២៨កញ្ញា២០២៣នេះ បានធ្វើឡើងនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមការដឹកនាំដោយ លោកជំទាវ នេត ភូមរី រដ្ឋលេខាធិការក្រសួងវប្បធម៌ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងមានការចូលរួមពី អាជ្ញាធរជាតិព្រះវិហារ ,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមការងារក្រសួងជាច្រើនរូបទៀត ផងដែរ។

ពិធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នៅរមណីដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៩កញ្ញា២០២៣ ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីក្រុងពាលីនោះ៕ដោយ៖ឡុង សំបូរ