ព្រះវិហារ: ភ្លៀងធ្លាក់ផ្ទួនៗបានបណ្ដាលឱ្យដាច់ផ្លូវនិងដាច់ស្ពាន២កន្លែងនៅចំណុចទល់មុខក្រុមហ៑ុនធ្វើឲ្យប្រជាពលរដ្ឋដឹកដំណាំមិនចេញយកមកលក់ផលលំបាកបងប្អូនធ្វើដំណើរទៅភូមិនាៗនិងស្រែចំការជាបន្តបន្ទាប់បើគ្រាន់តែក្រឡេកមើលទៅគឺឃើញហើយទីតាំងស្ថិតនៅចំណុចក្រុមហ៊ុនសិលាដាមិចពីផ្លូវជាតិចូលទៅក្នុងប្រហែលជា ពីរ ទៅបួនគីឡូម៉ែត្រស្ថិតនៅភូមិស្រយ៉ង់ត្បូងឃុំស្រយ៉ង់.ស្រុកគូលែន.ខេត្តព្រះវិហារ
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះសូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតជាពិសេសបងប្អូនយាយតាអ៊ំពូមីងទាំងអស់ដែលធ្វើដំណើរទៅធ្វើបុណ្យទានឬធ្វើដំណើរនៅពេលយប់បើកបរម៉ូតូឬឡានជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតដូច្នេះហើយបងប្អូនប្រជាពលរដ្ឋក៏មានការសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិឃុំមេត្តាជួយសម្រួលឱ្យគាត់បានធ្វើដំណើរស្រួលផងទានអាស្រ័យហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បើមិនមានការចាំបាច់សូមកុំធ្វើដំណើរនូវពេលយប់ចៀសវាងបង្ការគ្រោះថ្នាក់ផ្សេងៗ៕
ដោយសែមឡុំ