ប្រជាពលរដ្ឋប្រមាណ១០០គ្រូសារ បានលើកឡើងថា ហេតុអ្វីយកដីពួកខ្ញុំកាន់កាប់តាំងជាង៣០ ទៅចុះបញ្ជីឲ្យឈ្មោះ យឹម សុគន្ធ ដែលជាអ្នកមានប្រាក់ទៅវិញ?

0

ខេត្តកំពត៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេស មេភូមិ អតីតមេភូមិមេឃុំ និងសមាជិកក្រុមប្រឹក្សាភ្ញាក់ព្រឺត គ្រាន់តែបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ហើយភ្លាមនាំគ្នាផ្អើល ព្រោះឃើញគេបិទ ពាក្យសុំចុះបញ្ជីដី និងសេចក្តីជូនដំណឹងក្រុង បិទនៅសង្កាត់ហួសកាលបរិច្ឆេទកំណត់ច្រើនថ្ងៃ អំពីការចុះវាស់ដីឲ្យឈ្មោះ យឹម សុគន្ធ នៅសាលាសង្កាត់ព្រែកត្នោត ដែលមានការចុះហត្ថលេខារបស់អាជ្ញាធរថ្ងៃខែឆ្នាំតែមួយ ២២មិថុនា ២០២៣ លើដីជាង៣០០ហិចតា និងគំនូរបង្ហាញរាងដី របស់មន្ត្រីជំនាញក្រោយ ស.ជ.ណ ក្រុង៧ថ្ងៃ ពីលើមេឃ ដោយគ្មានបង្គោលព្រំដីឬដំណាំអ្វីទាំងអស់ ! ទៅគ្រប់លើដីស្រែចំការ របស់ប្រជាពលរដ្ឋជិត១០០គ្រួសារ បាន និងកំពុងអាស្រ័យផល មានដំណាំចាស់ថ្មីពេញដី  អ្នកខ្លះមានទាំងសាលាកបត្រ ក្រុមនិស្សិតបទបញ្ជា០១ របស់សម្តេចតេជោហ៊ុនសែនទៀតផង ដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ពលរដ្ឋឆ្ងល់ថា! ហេតុអ្វី ចៅសង្កាត់ គង់ ប៊ុនរា និងលោកស្រីអភិបាលក្រុង ងិន ផលរត្ន័ លោក អ៊ិន សេងឃាំង និងឈ្មោះ មុត បញ្ញា ចុះហត្ថលេខាលើដីរាស្ត្រ ដែលបាននឹងកំពុងកាន់កាប់អាស្រយ័ផលជាង៣០ឆ្នាំ ខ្លះជាដីកេរ្ត៍ដំណែលតមកតាំងពីដូនតាតើលោកធ្វើនោះដើម្បីអ្វី? ធ្វើប្លង់យកដីចែកគ្នាឬ ជាអំពើរពុករលួយ? ឬក៏ចង់បំផ្លាញប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ? ប្រការនេះធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត និងអាជ្ញាធរយ៉ាងខ្លាំង ទាក់ទងនឹងរឿងដ៏អយុត្តិធម៌ខាងលើ ប្រជាពលរដ្ឋស្នើសុំឲ្យសម្តេចធិបតី ហ៊ុន ម៉ាណែតជួយរាស្ត្រផង ។

ប្រជាពលរដ្ឋបានរំលេចផងដែរថា ការធ្វើប្លង់ដីឲ្យឈ្មោះបុគ្គលខាងលើនោះ មានចំណុចមិនប្រក្រតី ជាច្រើនដូចជា ពាក្យសុំចុះបញ្ជីដីដែលបិទប្រកាស ដាក់នៅភូមិចង្ហោនទេ តែជាក់ស្តែង មន្ត្រីភូមិបាលក្រុងបូកគោ ឈ្មោះ  អ៊ិន សេងឃាំង និងឈ្មោះ មុតបញ្ញា គូសយកដល់ភូមិព្រែកត្នោត ផ្ទុយពីលិខិតបិតប្រកាស នឹងចំណុច ជា ច្រើនទៀត ដូចជា ទី១ -មិនដឹងថាដីដែលស្នើសុំចុះបញ្ជីនោះ បានមកពីណា ព្រោះមិនមានឯកសារបញ្ជាក់ អំពីប្រវត្តិដី។  ទី២- សេចក្ដីប្រកាសជូនដំណឹងលើកទីមួយ នោះមានបិទនៅតែសាលាសង្កាត់ព្រែកត្នោត ហួសកាលកំណត់ គឺមិនមានបិទប្រកាសនៅទីតាំងដីទេ។ ទី៣.ការកសាងប្លង់លឿនហួសពីអ្វីដែលរដ្ឋបាល បានប្រកាសកំណត់ ។ពាក្យសុំថ្ងៃទី២២ខែមិថុនា ចេញប្លង់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៣ រយៈពេល២៨ថ្ងៃ អំឡុងពេលយុទ្ធនាការបោះឆ្នោតក្បាលដី លេខ:៣១៣ពិសេស៣១៤ជាន់លើស្រែផងចំការផង ។ទី៤. មន្ត្រី អង្គភាពច្រកចេញចូលតែមួយខេត្ត គេមិនដឹ័ងថាឯកសារនោះចូលនៅថ្ងៃណាខែណា។ ទី៥-មិនមាន ការបិទ ប្រកាស លើកទី២(រយៈពេល១៥ថ្ងៃ) នូវសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យ(រូបវ័ន្តបុគ្គល) បើកឱ្យមានការប្តឹងតវ៉ាឬជំទាស់ ហើយអ្វីដែលពិសេសគឺមិនមានកិរិយាកាន់កាប់ដីសោះ។

ជុំវិញករណីខាងលើ មិនអាចសុំការបំភ្លឺពីឈ្មោះយឹមសុគន្ធបានទេ។រីឯលោកគង់ប៊ុនរាចៅសង្កាត់ ព្រែកត្នោតនិងលោកអ៊ិនសេងឃាងប្រធានការិយាល័យភូមិបាលក្រុងបូកគោក្រុមអ្នកសាព័ត៏មានបានធ្វើការទំនាក់ទំនងជាច្រើនដងតាមទូរសព្ទតែមិនមានអ្នកទទួល។ដោយឡែកលោកស្រីងិនផលរដ្ឋអភិបាលនៃគណៈអភិបាលក្រុងបូកគោក៏មិនអាចសុំការបកស្រាយបានដែរដោយទូរសព្ទខលចូលលោកស្រីថាជាប់រវល់។ចំណែកលោកអ៊ឹងឆាយអ្នកនាំពាក្យសាលាខេត្តកំពតបានបញ្ជាក់ថាបញ្ហាខាងលើនេះសូមឱ្យទៅសួរអភិបាលរងខេត្តដែលទទួលបន្ទុកដីធ្លីទៅ៕

នាគសមុទ្រ