វេនភ្ជុំបិណ្ឌទី៧នៅវត្តស្រះកណ្ដាល(ខ្ចាស់)  បច្ច័យបានពីពុទ្ធបរិស័ទ១១លានរៀល សំរាប់យកទៅកសាងវត្តបន្ត

0

បន្ទាយមានជ័យ៖ កាន់វេនភ្ជុំបិណ្ឌទី៧នៅ វត្តស្រះកណ្តាលខ្ចាស់ ស្ថិតក្នុងភូមិខ្ចាស់ ឃុំឫស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ច័យបានពីពុទ្ធបរិស័ទមានចំនួន ១១លានរៀល សំរាប់យកទៅកសាងក្នុងវត្តបន្ត លោកជំទាវ ម៉ៅម៉ាល័យ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី កែសួនសុភីភរិយារបស់ លោកសសុខា  លោឧត្តមសេនីយ៍ទោ សិទ្ឋិ ទោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ស សុខា ស្នងការង មន្ត្រីក្រោមឪវាទនិងពុទ្ឋបរិស័ទជាច្រើននាក់បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមកានវេនទី៧នេះ។
ល្ងាច ថ្ងៃទី ៥ខែតុលា ធ្វើពិធីសូត្រមន្តនិងចំរើនព្រះបរិទ្ឋ និងសម្តែងធម៍ទេសនា  លុះព្រឹកថ្ងៃទី៦ តុលា ឆ្នាំ ២០២៣ ធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃជិត១០០អង្គជាកិច្ចឆ្លងបង្ហើយវេនកាន់បិណ្ឌទី៧នេះ។

ព្រះគ្រូចាន់សុជន ចៅអធិការ វត្តស្រះកណ្តាលខ្ចាស់ បានមានសង្ឃដិកា បញ្ជាក់ឲ្យដឹងបន្តទៀតថា ការធ្វើបុណ្យកាន់បិណ្ឌនេះមានរយះពេល១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១រោចខែភទ្របទ ដល់ថ្ងៃទី១៥រោចខែភទ្របទ និងថ្ងៃទី ៣០ខែកញ្ញា ដល់ ថ្ងៃទី១៤ខែតុលា ឆ្នាំ ២០២៣ជាបុណ្យធំ។ ហើយក្នុងពិធីកាន់វេនភ្ជំបិណ្ឌនេះ មានពុទ្ធបរិស័ទ ប្រជាជន បានបូជាទៀនធូបផ្កាភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផលានិសង្សជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន។

ក្នុងនោះលោក ជំទាវម៉ៅម៉ាល័យ ឯកឧត្តម ស សុខា  លោកស្រី កែសួនសុភី ស្នងការ ស្នងការង មន្ត្រីក្រោមឪវាទនិងពុទ្ឋបរិស័ទជាច្រើននាក់ បានធ្វើពិធីសួង ដល់វត្ថុសក្តិសិទ្ឋក្នុងលោកនិង ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតះនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តី ចម្រើនគ្រប់ៗគ្នាជារៀងរហូតទៅ។

ក្នុងពិធីកាន់បិណ្ឌវេនទី៧នេះដែរ បច្ច័យបានមកពីពុទ្ឋបរិស័ទចូលរួមបុណ្យកាន់វេនមានចំនួន ១១លានរៀលសំរាប់យកទៅកសាងក្នុងវត្តស្រះកណ្តាកខ្ចាស់ បន្តក្នុងនោះដែរក៏មានពុទ្ឋបរិស័ទចូលដូចជា អង្ករ ១តោន មី២០កេះធំ ត្រី ខ ២០កេះធំ ទឹកផ្លែឈើ ៤០កេះ សំរាប់ទុកប្រកេនព្រះសង្ឃឆាន់ជារៀងរាល់ថ្ងៃផងដែរ៕ដោយ៖ឃិន គន្ធា