ប្រជាពលរដ្ឋពីរភូមិត្រេកអរយ៉ាងខ្លាំងដោយបានអាជ្ញាធរឃុំជួយសម្រួលជួសជុលធ្វើផ្លូវនិងស្ពាន

0

ព្រះវិហារ: នៅថ្ងៃទី៦ខែតុលាឆ្នាំ២០២៣
ខាងអាជ្ញាធរឃុំបានស្នើសុំឲ្យក្រុមហ៑ុនសិលាដាមិចជួយនិងយកគ្រឿងច័ក្រមកធ្វើផ្លូវនិងស្ពានដើម្បីឲ្យប្រជាពលរដ្ឋបានដឹកជញ្ជូនផលដំណាំដែលខូចខាតនិងទឹកជំនន់ទឹកភ្លៀងកន្លងទៅនិងបានប្រជាពលរដ្ឋទៅធ្វើបុណ្យទានភ្ជុំបិណ្ឌ
តាមប្រភពព័ត៌មានពីក្រុមការងារក្នុងឃុំបានប្រាប់មកថាខាងក្រុមហ៑ុនជួលគ្រឿងច័ក្រមកធ្វើឲ្យ
បានតែខាងអាជ្ញាធរជាអ្នកមើលការខុសត្រូវនិងសម្រួលផ្លូវគ្រឿងច័ក្រដែលធ្វើផ្លូវដែលចង្ហុកយកដីមកចាក់បន្ថែមនិងជួសជុលស្ពាន៣កន្លែងនៅចំណុចអូរកំហែងស្រែផុងនិងអូរត្រាមតិម
ព្រោះកន្លងមកភ្លៀងបានធ្លាក់មួយមេយ៉ាងធំបណ្ដាលឱ្យដាច់ផ្លូវនិងដាច់ស្ពាន៣កន្លែងនៅចំណុចទល់មុខក្រុមហ៑ុននិងស្រែផុងអូរកំហែងធ្វើឲ្យប្រជាពលរដ្ឋដឹកដំណាំដំឡូងមីតាមគោយន្តនិងរថយន្តដឹកមិនចេញយកមកលក់ឲ្យឈ្មួញដែលរងចាំទិញនៅតាមសាយឡូផលលំបាកបងប្អូនធ្វើដំណើរទៅភូមិនាៗនិងស្រែចំការជាបន្តបន្ទាប
សូមបញ្ជាក់ថាផ្លូវនេះតផ្ជាប់ពីភូមិស្រយង់ត្បូងទៅភូមិម្រេចនិងមានភូមិរណបពីភូមិផ្អោបនិងភូមិសែនជ័យដែលមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលមកឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ៕
ដោយសែមឡុំ