កំពង់ធំ៖ ត្រឹមតែប៉ុន្មានថ្ងៃសោះស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀងផ្ទួនៗ ធ្វើឱ្យស្រូវ របស់ប្រជាពលរដ្ឋ រងការខូចខាតជាច្រើនហិចតា ដោយទទួលព័ត៌មានពីលោកមេឃុំ លោកអភិបាលស្រុកតាំងគោកនិងសហការីបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីចង់ដឹងពីទិន្នន័យនិងការលិចលង់។ស្រូវប្រជាពលរដ្ឋដោយគ្រោះទឹកជំនន់។
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងការធ្វើបច្ចុប្បន្នភាពជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានណែនាំឃុំឱ្យតាមដានជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ចៀសសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម ទោះយ៉ាងណា អាជ្ញាធរស្រុកនិងឃុំ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះ។
សូមបញ្ជាក់ថា ទឹកជំនន់លិចធ្វើឱ្យប៉ះពាល់ស្រូវពង្រោះសរុបចំនួន២៦០ហិកតា ស្មើនឹង៣៣គ្រួសារ លើ២ឃុំ៖ -ឃុំពង្រ ប៉ះពាល់ចំនួន១៩ហិកតា ស្មើនឹង៩គ្រួសារ លើ៤ភូមិ។ចំពោះឃុំស្រឡៅ ប៉ះពាល់២៤១ហិកតា លើ២ភូមិ
បើសិនមិនមានភ្លៀងធ្លាក់ចំនួន២ ឬ៣ថ្ងៃខាងមុខទៀត និងការអន្តរាគមន៍បូមទឹកចេញពីស្រូវពង្រោះអាចសង្គ្រោះបានមួយចំនួនធំ ហេីយអាចនឹងខូចខាតប្រហែលរង្វង់ចំនួន ៧០ហិចតា ត្បិតយេីងមិនអាចបូមបញ្ចៀសទឹកបាន៕