លោក ឈឹម ច័ន្ទកុសល បានយកអំណោយឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវ និងឯកឧត្តម ថា យ៉ាវ ប្រគេនដល់ព្រះសង្ឃចំនួន១៣វត្តក្នុងវេនបិណ្ឌទី៨ នៅក្នុងស្រុកស្ទោង

0

កំពង់ធំ÷ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ឯកឧត្តម ថា យ៉ាវ និងលោកជំទាវចាន់ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគព្រមទាំងបច្ច័យមួយចំនួនមកប្រគេនចូលរួមកាន់បិណ្ឌវេនទី៨ នៅតាមបណ្តាវត្តចំនួន១៣ នៅក្នុងស្រុកស្ទោង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។

ក្នុងឱកាសនេះដែរលោក ឈឹម ច័ន្ទកុសល តែងតែមានការនឹករលឹកក៏ដូចជាចូលរួមយ៉ាងសកម្មជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រក៏ដូចជាការចូលរួមនៅកសាងនូវសមិទ្ធផលនានាជាច្រើនដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម សមិទ្ធផលនានាជាច្រើនទៀតដែលជាចំណងដៃមិនអាចកាត់ថ្លៃបានជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងនាមពុទ្ធសាសនុបត្ថម្ភក៏ និងជាថ្នាក់ដឹកនាំដ៏ល្អដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមារភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

ជាមួយគ្នានេះលោក ឈឹម ច័ន្ទកុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះសង្ឃញាតិញោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ខិតខំបំពេញការងាររបស់ខ្លួន រហូតទទួលបាននូវលទ្ធផលយ៉ាងត្រចះត្រចង់គ្រប់មូលដ្ឋាន ដែលនាំឲ្យថ្នាក់ដឹកនាំបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើននិងមានសុខសន្តិភាពតទៅមុខថែមទៀត។

លើសពីនេះលោក ឈឹម ច័ន្ទកុសល ក៏បានកោតសរសើរដល់លោកអភិបាលស្រុកស្ទោង និងសហការីដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រាដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ ២០២៣នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងរក្សានូវសន្តិសុខសុវត្ថិភាព ជាពិសេសតាមបណ្ដាវត្តផ្សេងៗដែលកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប្រកបដោយសុវត្ថិភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមវត្តទាំង១៣ខាងលើក្នុងមួយវត្តៗ ទទួលបាននូវបច្ច័យចំនួន៥០០,០០០,០០រៀល អង្ករ៥០គីឡូក្រាម មី០៥កេស  ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ភេសជ្ជៈ០១កេស ទឹកសុទ្ធ០១កេស ត្រីខ០២យួរ ទឹកដោះគោ១០កំប៉ុង និងស្ករសចំនួន០៥គីឡូក្រាមផងដែរ៕