ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានដឹកនាំមន្ត្រីរាជការក្នុងស្រុកជីក្រែង នៅថ្ងៃ សៅរ៍ ទី ០៧ ខែតុលា ឆ្នាំ ២០២៣ទៅ ពិនិត្យមើលសត្វក្រពើដែលបានរួចចេញពី កសិដ្ឋានចិញ្ចឹមសត្វក្រពើ១ កន្លែង នៅចំណុចទល់មុខសាលារៀនបឋមសិក្សាត្រពាំងត្រាវ~ សង្ឃឹម ។ ស្ថិតក្នុងភូមិ ត្រពាំងត្រាវ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែង ខេត្ត សៀមរាបហើយត្រូវចាប់បានចំនួន៣ក្បាលមកវិញ។ សម៉ាស់សភាពចូលរួមមាន~ លោកអភិបាលស្រុកជីក្រែងនិងមន្ត្រីរបស់សាលាស្រុកជីក្រែង, ក្រុមប្រឹក្សាឃុំគោកធ្លកក្រោ, មេបញ្ជាការកងរាជអាវុធហត្ថនិងមន្ត្រី កងរាជអាវុធហត្ថស្រុកជីក្រែង មេប៉ុស្តិ៍សង្កាត់នគរបាលរដ្ឋបាលស្រុកជីក្រែង មេភូមិត្រពាំងត្រាវ សរុប ១២នាក់ ស្រី៣នាក់។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានថាកាលពីព្រឹកថ្ងៃ សុក្រ ទី០៦ ខែ តុលា ឆ្នាំ២០២៣ លោកបានទៅបង់សំណាញ់ស្រាប់តែឃើញតស្វក្រពើចំនួន៣ ក្បាល កំពុងហែលក្នុងស្រះ និងប្រឡាយក្បែរទ្រុងក្រពើ លោកបានទូរស័ព្ទទៅម្ចាស់កសិដ្ឋាន ឈ្មោះ ឆៃ វីតា ប្រាប់ពីតំណឹងសត្វក្រពើរួចចេញពីទ្រុងលោកបានបន្តថា លោក ឆៃ វីតា បានសួរលោកថា,តើ ក្រពើនៅឯណា? លោកបានឆ្លើយប្រាប់លោក ឆៃ វីតា ក្រពើនៅក្នុង ស្រះ ! លោកឆៃ វីតា ឆ្លើយថាក្រពើជាក្រពើ ខ្ញុំ ស្រះគឺជាស្រះខ្ញុំ វានៅក្នុងដីខ្ញុំតើ? លោកដែល ជាអ្នកផ្ដល់ប្រភពព័ត៌មាន សួរទៅលោក ឆៃ វីតា ថាចុះ ក្រពើ នៅក្នុងប្រឡាយ តើប្រឡាយជាដី របស់លោកដែល ឬ យ៉ាងណា? រំពេចនោះលោក ឆៃ វីតា បានចុចទូរស័ព្ទផ្ដាច់។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតកាលពីល្ងាច ថ្ងៃ ខែឆ្នាំ ដដែលខណៈដែលសិស្សានុសិស្ស ចេញពីសាលា លោក គ្រូ អ្នក គ្រូ ព្រមទាំង សិស្សានុសិស្សឃើញសត្វក្រពើដែល បានរួច ទៅ ដេកសន្ដិលមាត់ថ្នល់ ធ្វើឲ្យផ្អើល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋខ្លះយកដំបង ខ្លះទៀតយកខ្សែធ្វើជាអន្ទាក់ ខ្លះទៀតរត់ស្រែក អោយម៉ែ ឪជួយ រីឯអ្នកខ្លះទៀត ស្រែកថា ខ្លាច អី គ្រាន់តែក្រពើចង់ ទៅ រៀនជាមួយក្មេងៗ ដែលសោះ។
ពាក់ព័ន្ធនឹងករណីក្រពើរួចពីទ្រុងនេះប្រជាពលរដ្ឋដែលបានទៅពិនិត្យមើលទ្រុងថាក្រពើរួចបណ្ដាលមកពី ទី១, ធ្វើទ្រុងអត់បានដាក់សំណាញ់ដែកពីលើ,២ កឥដ្ឋ អត់បូកសីុម៉ង់ធ្វើឱ្យ សត្វក្រពើអាចខ្វា ឡើងបាន។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងត្រពាំងត្រាវបានបន្ថែមទៀតថាការប្រកបអាជីវកម្មរបស់លោក ឆៃ វីតា ក្នុងភូមិរបស់ពួកគាត់លោក ឆៃ វីតា មិនដែលអោយពួកគាត់សប្បាយចិត្តម្ដងណាទេ មានតែបង្កភាពភ័យខ្លាច និងសេចក្តីក្តៅក្រហាយដល់ពួកគាត់តែប៉ុណ្ណោះ។ ពួកគាត់បាន អះអាងថា ការចិញ្ចឹមក្រពើធ្វើឲ្យក្រពើរួចរាល់តែឆ្នាំ ពួកគាត់ថាឆ្នាំមុនក្រពើ មេមួយក្បាលធំបានរួចចេញពីទ្រុងហើយដេញខាំ គោអ្នកស្រុកទាំងកណ្តាលថ្ងៃ។ ការចិញ្ចឹមមាន់ យកផ្លូវរទេះ ដែលប្រជាពលរដ្ឋធ្លាប់ដឹកជញ្ជូនផលិតផលស្រូវហើយក៏ជាលូ សំរាប់បណ្ដោះទឹកមកជីកធ្វើជាស្រះទឹកកម្មសិទ្ធិផ្ទាល់ខ្លួន, ប្រឡាយបណ្ដោះទឹកមុខ ជាង២ ម៉ែត្រ យកមកដាក់លូ មុខកាត់៣តឹក,សាងលំនៅដ្ឋានកណ្ដាលខ្នងប្រឡាយធ្វើអោយប្រជាពលរដ្ឋមិនអាចដឹកគោ ក្របីបាន។ ល ។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថាបញ្ហាគ្រប់យ៉ាងពួកគាត់បានជំរាបប្រាប់មេភូមិគ្រប់រឿងហើយប៉ុន្តែគ្រប់យ៉ាង លោក ឆៃ វីតា អាជ្ញាធរដែនដីចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ស្រុកទុកអោយលោក ឆៃ វីតា បង្កភាពក្ដៅក្រហាយ ការឈឺចាប់ដល់ពួកគាត់ ដដែល មិនថា អ ភិបាលស្រុកចាស់ឬ អភិបាលស្រុកថ្មី ពោលគឺមិនដែល ជួយរកយុត្តិធម៌ជូនពួកគាត់ឡើយឬ ចាញ់អំណាចលោក ឆៃ វីតា ដូចគ្នា។ ទាក់ទងនឹងបញ្ហាខាងលើនេះលោក ឆៃ វីតា និងឆ្មាំយាមក្រពើ បាន អះអាង ថាក្រពើក្នុងទ្រុងរបស់លោកមានចំនួន៧០ក្បាល ហើយរួចចំនួន៣ ក្បាល ឥឡូវចាប់បានគ្រប់ចំនួនមក វិញហើយ ដោយ ក្រពើទី១ មានប្រវែង ២ម៉ែត្រ ទម្ងន់ ៣៥ គីឡូក្រាម ទី២ ប្រវែង ១; ៨ ម៉ែត្រ ទម្ងន់ ១៩ គីឡូក្រាម ទី៣ ប្រវែង ១; ៥ ម៉ែត្រ ទម្ងន់៣២ គីឡូក្រាម។ ទោះបីជា លោក ឆៃ វីតា អះអាងយ៉ាងដូច្នេះក៏ដោយចុះ សម្រាប់ប្រជាពលរដ្ឋថាពួកគាត់មិនជឿជាក់ថា ក្រពើលោក ឆៃវីតារួចមានចំនួនត្រឹមតែ៣ក្បាលនោះឡើយ ហើយពួកគាត់ក៏បាននែនាំកូនចៅអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វក្រពើមិន ថា ក្រពើលោក ឆៃ វីតា ឬក៏ក្រពើអ្នកផ្សេងទៀតព្រោះក្នុងស្រុកជីក្រែងមានកសិដ្ឋានចិញ្ចឹមសត្វក្រពើជាច្រើនកន្លែង។ក្នុងបញ្ហជាច្រើនខាងលើនេះដែរ លោក យឹម ឃុន មេភូមិ ត្រពាំង ត្រាវ បានប្រាប់អ្នកសារព័ត៌មានថា រឿងរ៉ាវរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងត្រាវ ជាមួយលោក ឆៃ វីតា ម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់ និងក្រពើ គ្រប់រឿងលោកបានរាយការណ៍ទៅសាលាឃុំ គោកធ្លកក្រោម ហើយសាលាឃុំក៏បានរាយការណ៍ទៅសាលាស្រុកជីក្រែង ហើយសាលាឃុំ និងសាលាស្រុកបានបញ្ជូនប៉េសកជនរបស់ខ្លួនមករហូតតែលទ្ធផលគឺ លោក ឆៃ វីតាជាអ្នកត្រូវរហូតដោយ មិនដែលបាន ផ្ដល់យុត្តិធម៌អោយពួកគាត់ម្ដងណាឡើយ។ ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោក ជៀប សាន មេឃុំ គោកធ្លកក្រោម និង លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងជាថ្មីម្ដងទៀតសូមមេត្តា ពិនិត្យឡើងវិញរាល់ការក្តៅហាយរបស់ពួកគាត់និងជួយរកយុត្តិធម៌ជូនពួកគាត់ផង៕