ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ដោយអនុវត្តបទបញ្ជារលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានសហការជាមួយកំលាំងនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងនគរបាលជំនាញខេត្តកណ្តាល បានធ្វើការស្រាវជ្រាវតាមចាប់បានជនសង្ស័យឈ្មោះម៉ែន សំអាង ភេទប្រុសអាយុ៣៦ឆ្នាំ នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទីរសៀល ។
ជននេះជាឃាតករដែលបានអារ កសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំនៅនៅភូមិពោធិស្មាត ឃុំ ជើងកើប ស្រុក កណ្តាលស្ទឹងខេត្តកណ្តាលកាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីព្រឹកកន្លងមក ។
ជនដៃដល់នេះ បានប្រាប់សមត្ថកិច្ចនគរបាលថា : ក្រោយធ្វើសកម្មភាពរួច ខ្លួនបានប្រញាប់រត់គេចខ្លួនសំដៅមកកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ខ្លួនសម្ងំលាក់ខ្លួនបន្តិច ដើម្បីរកវិធីនិងច្រករត់ឆ្លងដែនបន្តទៅកាន់ប្រទេសថៃឯណោះទេ ។
បានស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យនាំយកមកសារសួរនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតនិងនៅនគរបាលព្រហ្មទ័ណ្ឌកម្រឹតធ្ងន់ខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត។
ក្នុងនោះត្រូវប្រគល់បន្តទៅនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៕