លោក ឆៃ វីតា ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើទទួលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋថាក្រពើដែលបានរួចហើយចាប់បានចំនួនបីក្បាលមកវិញគ្រាន់តែជារឿងសំដែង

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ សត្វ ក្រពើ ដែលបាន រួចចេញ ពី ទ្រុង ក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រពើ ទល់មុខសាលាបឋមសិក្សា ត្រពាំងត្រាវ~ សង្ឃឹម ស្ថិតនៅក្នុង ភូមិ ត្រពាំង ត្រាវ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប កាលពីថ្ងៃ ទី០៦ ខែ តុលា ឆ្នាំ ២០២៣។ ក្រពើខ្លះ ចូល ទៅក្នុងរោងមាន់ប្រជាពលរដ្ឋ ខ្លះទៀតទៅកើយមាត់ ថ្នល់ មុខសាលារៀន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទាំងស្រុកជីក្រែង។ លុះ ដល់ថ្ងៃទី ០៧ ខែ ឆ្នាំ ដដែល លោក ឆៃ វីតា ដែលជាម្ចាស់ កសិដ្ឋាន បានអះអាង ប្រាប់អ្នកសារព័ត៌មាន ដែលមានវត្តមាន លោក អភិបាល និងមន្ត្រីស្រុកជីក្រែង ក្រុមព្រឹក្សាឃុំ គោកធ្លកក្រោម មេបញ្ជាការ និងមន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង មេប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកធ្លកក្រោម នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី និងមេភូមិត្រពាំងត្រាវ សរុប ១២នាក់ ស្រី០៣នាក់។

នៅ ចំពោះមុខ អ្នកមុខ អ្នកការ លោក ឆៃ វីតា បានអះអាងថាក្រពើរបស់លោកមានចំនួន ៧០ក្បាល ហើយនៅក្នុងទ្រុងចំនួន៦៧ ក្បាល ក្រពើដែល ចាប់បានចំនួន៣ ក្បាល ដូច្នេះក្រពើដែលបានរួចពីទ្រុងបស់លោកចំនួន៣ក្បាលចាប់បានវិញអស់ហើយ។ ទោះបីជាមានការអះអាងពីលោក ឆៃ វីតា បែបនេះក៏ ដោយចុះ សម្រាប់ប្រជាពលរដ្ឋក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា ក្រពើដែលចាប់បានមកវិញគឺ បានតែ១ ក្បាលគត់គឺក្រពើដែល មានឈាមលើក្បាល ហើយចាប់បានក្រោម ផ្ទះ ម្ចាស់ Facebook ដែលមានឈ្មោះ ប៊ុត ស្រីមុំ ខណៈដែលសត្វក្រពើ១ នោះចូលទៅទ្រុងមាន់របស់អ្នកស្រី ហើយត្រូវបាន ឆ្មាំក្រ ពើវាយ នឹងត្បូងចបហើយចាប់បាន រីឯ២ក្បាលផ្សេងទៀត គឺចាប់យកពីក្នុងទ្រុងដើម្បីសម្ដែងប៉ាហីុ អោយលោកអភិបាលស្រុកជីក្រែង ព្រមទាំងមន្ត្រីរាជការដែលបានអញ្ជើញមកចូលរួម ទស្សនាតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់មិនជឿទេថាក្រពើដែលបានរួចពីទ្រុងកាលពីថ្ងែ ទី ០៦ ខែ តុលា ឆ្នាំ២០២៣មាន ចំនួនត្រឹមតែ៣ក្បាលនោះទេ។ ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់បងប្អូនទាំងអស់ ក្នុងស្រុកជីក្រែងជាពិសេស អ្នកដែលប្រកបរបររកស៊ី រាយមោង ចងសន្ទូច ដាក់បង្កៃ ឆ្លុះកង្កែបពេលយប់ សូមប្រុងប្រយ័ត្ន ព្រោះពួកគាត់មិនជឿថាក្រពើដែលរួចចាប់បានទាំងអស់ដូចអ្វី ដែល លោក ឆៃ វីតា អះអាងនោះឡើយ៕