ខេត្តបន្ទាយមានជ័យ: គ្រួសារអាវុធហត្ថខេត្តបន្ទាយមានជ័យ និងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័ន្ទចូលរួមពិធីកាន់ភ្ជុំបិណ្ឌវេនទី ១០នៅវត្តភ្នំជញ្ជាំង ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ច័យចូលរួមបានមកពីពុទ្ធបរិស័ទមានចំនួន២៦លានរៀល ទុកសំរាប់ កសាងវត្តបន្ត នៅព្រឹក ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ កំលាំងអាវុធហត្ថទាំង៩ ក្រុង ស្រុក និងពុទ្ធបរិស័ទបានថ្វាយបូជាទៀនធូបផា្កភ្ញី ចំពោះ ព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំ យកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា រៀនគម្ពីរធម៌ វិន័យអស់ត្រីមាស នៅក្នុងវត្តនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។លោកឧត្តមសេនីយ៍ត្រី បោនប៊ិន និងក្រុមគ្រួសារ កំលាំងអាវុធហត្ថទាំង៩ ក្រុង ស្រុក និងពុទ្ធបរិស័ទបានធ្វើឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញាវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៍ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងពិធីកាន់វេនទី១០នេះ ល្ងាច ថ្ងៃទី ៨ខែតុលា ធ្វើពិធីសូត្រមន្តនិងចំរើនព្រះបរិទ្ឋ និងសម្តែងធម៍ទេសនា លុះព្រឹកថ្ងៃទី៩ តុលា ឆ្នាំ ២០២៣ ធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃជាកិច្ចបង្ហើយវេនកាន់បិណ្ឌទី១០នេះ។
ព្រះគ្រូ សុីមសុវណ្ណថា ចៅអធិការ វត្តភ្នំជញ្ជាំងបានមានសង្ឃដិកាថា បុណ្យភ្ជំបិណ្ឌនេះជាបុណ្យធំមួយក្នុងចំណោមបុណ្យធំរបស់ជាតិ ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញក្នុងមាត្រាទី៤៣ ។ហើយបុណ្យភ្ជំបិណ្ឌនេះដែរគឺជាបុណ្យមួយដ៏មានសារៈសំខាន់ណាស់ក្នុងវិស័យព្រះពុទ្ធសាសនា ។
ព្រះគ្រូ សុីមសុវណ្ណថាមានសង្ឃដិកាបន្តថា ដោយសារប្រទេសជាតិយើងមានសុកសន្តិភាពទើបមានការអភិវឌ្ឍន៍ប្រទេសជាតិយើងបានសេចក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្តដែលមនុស្សគ្រប់រូបប៉ងប្រាថ្នាចង់បាន ព្រោះជាទ្រព្យដ៏ពិសិដ្ឋតែមួយនិងមានតម្លៃបំផុតក្នុងការឈានទៅធ្វើឲ្យសម្រេចរាល់កិច្ចការធំតូចឲ្យទទួលជោគជ័យបាន សន្តិភាពនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។
ក្នុងវេនទី ១០ របស់អង្គភាពអាវុធហត្ថ និងក្រុមគ្រួសាររបស់លោកបោនប៊ិន អាវុធហត្ថទាំង៩ស្រុក ក្រុងបានចូលបច្ច័យកសាងចំនួន២៦លានរៀល និងចែកអំណោយដល់ តាជី ដូនជីចំនួន ៤០នាក់ក្នុង១នាក់២០.០០០រៀលផងដែរ៕ដោយ៖ឃិន គន្ធា