ឯកឧត្តម សុក ហៃ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធអាងទឹករបស់សហគមន៍ភូមិខ្សាច់ដីរស់ ដើម្បីឱ្យកសិករបានប្រើប្រាស់ទឹកធ្វើស្រែខាងមុខនេះ

0

កំពង់ធំ÷ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធអាងទឹករបស់សហគមន៍ភូមិខ្សាច់ដីរស់ និងមានបងប្អូនប្រជាកសិករជាច្រើននាក់ដែលអញ្ជើញមកពីភូមិខ្សាច់ដីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

 ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តម សុក ហៃ បានលើកឡើងថា ចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ ដោយឱ្យកសិករបានប្រើប្រាស់ អាស្រ័យផល ធ្វើសកម្មភាពភ្ជួរ រាស់ ធ្វើអ្វីផ្សេងៗ និងអនុវត្តនៃការសម្រេចពិសេសការពារក្រោយពីការសាកសួរជាទីពាក់ព័ន្ធឃើញថាដីការក្សាការពារដែលតុលាការចេញនេះគឺជាដីអាងទឹកដែលមានអនុក្រឹត្យរាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តមិនអាចចាត់ចែងហាមឃាត់អនុវត្តនៃការសម្រេចបានបាទទេ ដី០១កន្លែង មួយចំណែកនៃផ្ទៃអាងទឹកចាស់ លើផ្នែកណាមួយទាំងស្រុង នៃផ្ទៃអាងទឹកទំហំ៤៥០ហិចតា។ មានព្រំប្រទល់ ខាងជើងទល់នឹងទំនប់អាងទឹក ខឹម ខៀងខាងកើតទល់នឹងទំនប់អាងទឹកឈ្មោះ ខឹម ខៀង ខាងត្បូងទល់នឹងទំនប់អាងទឹក ខឹម ខៀង និងខាងលិចទល់នឹងទំនប់អាងទឹក ខឹម ខៀង ស្ថិតនៅក្នុងតំបន់២ អូរតាសេក នៅភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានអានដីកាសម្រេចរក្សាការពារលេខ១១៤ត.រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ធំ សំណុំរឿងអនុវត្តរក្សាការពារលេខ៥៣ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ធំ។ កំណត់ហេតុកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្តចុះពិនិត្យជាក់ស្ដែង ទីតាំងប្រឡាយមួយខ្សែ និងសុំឱ្យសហគមន៍ ធ្វើទំនប់អាងស្ទាក់ទឹក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៧។ លិខិតករណីស្នើសុំជីកប្រឡាយមេមួយខ្សែចេញពីមាត់ស្ទឹងសែនបាតធំ៤ម៉ែត្រ បាតតូច២ម៉ែត្រ សម្រាប់ស្រោចស្រពស្រែ។

ជាចុងក្រោយឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា ការរក្សាការពារក្រោយពីការសាកសួររួចមកតុលាការខរត្តចេញដឺកានេះ គឺជាដីអាងទឹកដែលមានអនុក្រឹត្យរាជរដ្ឋាភិបាលលេខ២៨ សជណលេខ៧៧ ដែលទុកជាអាងបម្រើផលប្រយោជន៍រួម ហើយមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់កំពុងដំណើរការចុះបញ្ជី  ក្នុងនោះរដ្ឋបាលខេត្តកំពង់ធំបានឱ្យប្រជាពលរដ្ឋបន្តប្តីតាមនិតិវិធី រដ្ឋបាលខេត្តមិនអាចកាត់ចែងហាមឃាត់អនុវត្តដឺការសម្រេចរក្សាការពារនេះបានទេ ព្រោះដីនេះគឺជាដីសាធារណៈរបស់រដ្ឋជាអាងទឹកដែលបម្រើផលបច្ចេករួម ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលបន្តទៅមុខទៀត៕