អភិបាលខេត្តកែបចូលរួមកាន់បិណ្ឌចំនួនពីរវត្តនៅក្នុងបិណ្ឌទី១៤នេះ

0

ខេត្តកែប: រយៈពេល១៤ថ្ងៃហើយ ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើពិធីកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំ ដោយចាប់ពី ថ្ងៃ១រោចខែភទ្របទ ដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ ចំណែកថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា” ពិធីបុណ្យភ្ជុំបិណ្ឌ”។

ដោយឡែកនៅក្នុងខេត្តកែប ក្រោមការដឹកនាំរបស់ ឯកមត្តម សំ សារីន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិដិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមទាំងពីរគឺជាពុទ្ធសាសនូបត្ថម្ភ ដ៏ប្រសើរ ដែលតែងដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ចូលរួមធ្វើបុណ្យទានពុំដែលដាច់ ចាប់ពីបិណ្ឌទី១រៀងមក ជាក់ស្តែង សម្រាប់បិណ្ឌទី១៤ នាថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៣ ខេតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប បានអញ្ជើញដឹកនាំមន្ត្រីរាជការ កាន់វត្តចំនួនពីរវត្តទៀតក្នុងភូមិសាស្ត្រក្រុងកែប គឺពេលព្រឹកឯកឧត្តម អញ្ចើញចូលរួមនៅវត្តសមុទ្ទរង្សី និងថ្ងៃត្រង់អញ្ជើញចូលរួម នៅមជ្ឈមណ្ឌលវិបស្សនាធុរៈក្រុងកែប ហៅថាវត្តសមាធិ។

មានប្រសាសន៍ក្នុងវត្តទាំងពីរនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា បើទោះបីជាពិភពលោក ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ស្របពេលដែលប្រទេសធំៗមួយចំនួន នៅបន្តធ្វើសង្រ្គាម វាទិអំណាចឥតឈប់ឈរ តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលក្នុងនីតិកាលទី៧នេះ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ប្រជាជនទូទៅមានឱកាសក្នុង ធ្វើបុណ្យទាន ដើរកំសាន់ និងប្រកបរបរ រកទទួលទាន បានយ៉ាងបរិបូរ ដែលទាំងនេះបាន បង្ហាញនូវគុណតំលៃដ៏សំខាន់នៃសន្តិភាព ដែលខិតខំថែរក្សកន្លងមក តាមរយៈជឿជាក់មកលើការដឹកនាមរបស់រាជរដ្ឋាភិបាល ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើង នូវព្រឹត្តិការណ៍ធំៗ ដែលខេត្តគ្រោងនឹងរៀបចំប្រារព្ធនាចុងឆ្នាំនេះ ដូចជា ការត្រៀមទទួលភ្ញៀវរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣នេះ ត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យអុំទូក, ការប្រារព្ធពិធីបុណ្យសមុទ្រ    និងពិធីបុណ្យឆ្លងឆ្នាំសាកលជាដើម ដែលពិធីទាំងនេះសុទ្ធតែជាឱកាសសម្រាប់ បងប្អូនខេត្តកែប រកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍  ស្របគ្នានេះ ឯកឧត្តមក៏ណែនាំ អោយបងប្អូន ប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើតាមដងផ្លូវ ចូលរួមគោរពច្បាប់ចរណ៍ បើកបរ ប្រកបដោយអធ្យាស្រ័យ និងស្នើអោយអាជីវករ ដែលបំរើសសេវាកម្មទេសចរណ៍ មេតារក្សា អោយបាននូវភាពថ្លៃថ្នូរ ពិសេសកុំឡើងថ្លៃហួសហេតុពេក ៕ សេង ណារិទ្ធ