កំពង់ធំ÷ នៅរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ព្រមទាំងបាននាំយកសម្ភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅភូមិតាម៉េីឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកថា ធិន ប្រធានភូមិតាមើ ឃុំបន្ទាយស្ទោងស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា លោកស្រីសូត ណៃអាយុ ៥១ ឆ្នាំ ជាស្ត្រីមេម៉ាយដែលត្រូវស្វាមីទទួលមរណភាពចោលដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីមួយឆ្នាំកន្ន្លងទៅ ដោយបានបន្សល់ទុកកូន និងចៅនៅក្នុងបន្ទុក ចំនួន៤ នាក់ ប្រកបមុខរបរដើរសុីឈ្នួលគេ និងបានទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈប័ណ្ណក្រីក្រ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមប្រក់តង់កៅស៊ូតង់ នៅលើដីចំណីផ្លូវ ។ លោកថាធិនបានបញ្ជាក់បន្ថែមទៀតថា កន្លងមកលោកស្រីសូត ណៃ គាត់មានផ្ទះ និងដីធ្លីរស់នៅដូចប្រជាជនផ្សេងៗទៀតដែរ តែត្រូវបានលក់ដូរដើម្បីបានប្រាក់ព្យាបាលជំងឺស្វាមី តែជាអកុសលស្វាមីរបស់គាត់បានទទួលមរណៈភាពចោលគាត់និងកូន ហើយបានបន្សល់ទុកឲ្យគាត់គ្មានទីជម្រកស្នាក់នៅដូចបច្ចុប្បន្ននេះ។
ឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសិករងកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះសម្ដេចបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន មានដូចជា ស័ង្កសីចំនួន៤០សន្លឹក អង្ករចំនួន៥៩គីឡូក្រាម មេជាតិចំនួន០២កេស ត្រីខកំប៉ុង០២យួរ ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ ននិងថវិកាមួយចំនួ។
ជាមួយនោះដែរឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បាននាំយកនូវគ្រឿងឈើ និងសម្ភារៈមួយចំនួន ដើម្បីសាងសង់ជម្រកស្នាក់នៅជូនគាត់ ហើយនិងបានប្រគល់ភារកិច្ចជូនអាជ្ញាធរឃុំ ភូមិ និងប្រជាការពារដើម្បីរួមគ្នា រកទីតាំងក្នុងការសាងសង់ជម្រកស្នាក់នៅជូនគាត់ឲ្យបានសមរម្យផងដែរ។
លោកសូត្រ អ៊ុល មេឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ តំណាងឲ្យក្រុមគ្រួសារលោកស្រីបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបបរអធិបតីហ៊ុនបណ្ដែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ និងបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ ពិសេសនៅក្នុងឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេចលោកជំទាវព្រមទាំងឧត្តមសេនីយ៍ទោសោម ស៊ុននិងសហការីសូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕