នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងក្នុងខេត្តព្រះសីហនុចំនួន១៦១.៤១៥នាក់

0

ខេត្តព្រះសីហនុ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គិតរយៈពេលចំនួនបីថ្ងៃគឺចាប់ពី(ថ្ងៃទី១៤-១៥.១៦ ខែតុលា ឆ្នាំ២០២៣)មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ដនៅក្នុងខេត្តព្រះសីហនុ សរុបប្រមាណជាង ១៦១.៤១៥នាក់ កើនឡើងប្រមាណជាង ៩០% បើធៀបទៅនឹងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ដោយក្នុងនោះមាន-ភ្ញៀវជាតិ ១៥៧.០៤៦នាក់ កើនឡើង ៩១,៥២% ។-ភ្ញៀវបរទេសសរុប  ៤.៣៦៩ នាក់ កើនឡើង ៧០,៩៣%ចំណែកប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាក កម្សាន្តនៅ តាមគោល ដៅទេសចរណ៍មាន ដូចខាងក្រោម៖១. មាន ភ្ញៀវ ចូលតាមព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ចំនួន ៦ជើង ស្មើនឹង ២១១នាក់កើនឡើង៥,៥០% ដោយក្នុងនោះមានភ្ញៀវជាតិ ៦នាក់កើន ឡើង ១០០%និង អន្តរជាតិ២០៥នាក់ កើនឡើង៥,១៣%ចំណែកឯភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានភ្ញៀវសរុប ១.៣៤២នាក់ កើនឡើង ៤៧,៦៣% ដោយក្នុងនោះភ្ញៀវជាតិ ៧៦៨នាក់ ភ្ញៀវបរទេស ៥៧៤នាក់ និងភ្ញៀវតាម បណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុបទាំងអស់ចំនួន ១៥៩.៨៦២នាក់។

ជាមួយគ្នានោះផងដែរថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុក៏បាន អំពាវនាវអប់រំផ្សព្វផ្សាយដល់បងប្អូន ប្រជាព លរដ្ឋ សូម បើកបរត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា និងសង្ឃឹម និងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្ត គឺពោរពេញដោយភាពសប្បាយរីករាយ និងសុខ សុវត្ថិភាពទាំងអស់គ្នា ​៕

នាគសមុទ្រ