បន្ទាយមានជ័យះ ប្រភពពត៏មានពីបន្ទាត់ព្រំដែន ក្នុងស្រុកអូជ្រៅនិងស្រុកស្វាយចេក បានឲ្យដឹងថា ច្រករបៀងចំនួន៦ ត្រូវបានភាគីថៃបន្តបិតមិនបានឲ្យមានរថយន្តតូចធំឬ អ្នកស្រុកឆ្លងទៅមករកគ្នា ក្រៅពីសិស្សសាលានៃប្រទេសទាំងពីឡើយ ហើយបញ្ហានេះ ប្រភពបានប្រាប់ថាសង្ស័យបណ្ដាលមកពីរឿងចម្លោះនៅម្ដុំដីខ្មែរស្រែថៃ(បង្គោលសីមាព្រំ ដែនលេខ៤៣)ចំណុចទីតាំងគម្រោងបើកច្រកដោះដូរកសិផលបឹងស្នោរកម្ពុជានិងណូនមា មុនថៃ ក្នុងឃុំអូបីជាន់ ស្រុកអូជ្រៅទល់មុខនិងដីថៃស្រុកគោកខ្យូង ។
ច្រករបៀងដែលភាគីថៃបន្តបិតនេះរួមមាន ច្រកចំការគរ ច្រកតំបន់០១ស្រុកស្វាយចេក ច្រកតំបន់៥ ច្រកអូបីជាន់ ច្រកជោគជ័យ ច្រកសិលាខ្មែរក្នុងស្រុកអូជ្រៅ ។ច្រករបៀង អូបីជាន់ដែលកន្លងមកប្រជាពលរដ្ឋនៃប្រទេសទាំងពីឆ្លងទៅមកខ្លាំងជាងគេ ព្រោះខាង កម្ពជា មានតភ្ជាប់ផ្លូវជាតិលេខ២៥៨ ដេ មួយខ្សែរទៅហើយនោះ ប្រភពប្រាប់ថារយះ ពេល២ទៅ៣ថ្ងៃនេះ ភាគីថៃបានចាក់សោរទ្វាព្រំដែនច្រករបៀងតែម្ដង មិនឲ្យមានការឆ្លង កាត់នៅរថយន្តតូចធំ ឬអ្នកដំណើរឡើយ ។
ភាគីថៃកន្លងមកបានបិតច្រករបៀងជាច្រើនកន្លែងក្នុងស្រុកអូជ្រៅស្រុកស្វាយចេកនិង ស្រុកថ្មពួក ធ្វើឲ្យស្រូវអង្ករខ្មែរកកស្ទះរាប់សិបតោននៅក្នុងស្រុកថ្មពួក ប៉ុន្តែពេលនេះត្រូវ បានលោក ប្រាក់សាំ មេបញ្ជាការវិរះនគរបាលការពារព្រំដែន លេខ៨០៧ប្រចាំការនៅ ស្រុកថ្មពួកប្រាប់ថាច្រក របៀងទាំងអស់កក្នុងស្រុកថ្មពួក ភាគីថៃមិនបានបិតទៀតទេ កឺ បើកឲ្យដំណើរការវិញហើយ ។
ការបិតច្រករបៀងរបស់ភាគីថៃនៅបន្ទាត់ព្រំដែន ក្នុងស្រុកអូជ្រៅនិងស្រុកស្វាយចេកប្រ ភពប្រាប់ថា បណ្ដាលមកពីជម្លោះម្ដុំដីខ្មែរស្រែថៃក្នុងឃុំអូបីជាន់ដែលទីនោះមានក្រុមហ៊ុន មួយជារបស់លោក ឧុក ញ៉ាម្នាក់ ធ្វើការអផិវឧ្ឍន៏កម្រោងបើកច្រកដោះដូរតំនិញកសិផល រវាងប្រទេសទាំងពី ច្រកបឹងស្នោរណូនមាមុនហើយ ខះណះក្រុមហ៊ុនមួយនេះរៀប ចំរច នាសម្ពន្ធ័រូបវន្ធ័នានា បែរជាជ្រជាពលរដ្ឋថៃមួយចំនួនដែលធ្លាប់ធ្វើស្រែលើដីខ្មែរនៅទីនោះប្ដឹងឲ្យសមត្តកិច្ចរបស់គេមកធ្វើការរារាំងដំណើរការអភិវឧ្ឋយនោះ។ ដោយ ដុំ សំបូរ