ប្រជាពលរដ្ឋ និងចាស់ជរា ចំនួន ៧គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីក្រុមការងារចុះមូលដ្ឋាន

0

ព្រះវិហារ៖ លោក ជា ឈុន ប្រធានក្រុមការងារចុះជួយឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្រួសារ បាននាំយកអំណោយមនុស្សធម៌ ក្រុមការងារចុះជួយមូលដ្ឋាន ចែកជូនដល់ប្រជាពលរដ្ឋ និងចាស់ជរា ទីទាល់ក្រ ដែលងាយរងគ្រោះចំនួន ៧គ្រួសារ បានអញ្ជើញមកពីភូមិទាំង៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ធ្វើឡើងនាព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក ទឹម ហៀក ប្រធាន គណៈសាខាស៨.៣.៦ លោក នួន ផល្លា ប្រធានគណៈសាខាស៨.៣.២ និងលោក មូល ម៉ាប់ មេឃុំកន្ទួត ព្រមទាំងសហការី ។

ដោយក្នុង១គ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១ការ៉ុង ទំងន់ ២២គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, សារ៉ុង ១, និងថវិកា ចំនួន ២ម៉ឺនរៀល៕ សួន លីណា