ដោយេសួន លីណា
ខេត្តព្រះវិហារ៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់សម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៨ ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្ដរាគមន៍លេខ៨ និងលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ នាយ(ផ្នែក) មេ(គ) មេ(ខ) និងលោកមេបញ្ជាការវរសេនាតូចទាំង៥ចំណុះ ។
មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពារ រដ្ឋ ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារ រាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយក្នុងក្របខ័ណ្ឌនៃ《យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១》របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារប្រយុទ្ធ និងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ។
មតិសំណេះសំណាល ក្នុងឱកាសនេះ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ នាយ-ពលទាហាន ទាំងអស់ ដោយក្តីនឹករលឹក តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនកងទ័ពជួរមុខ ជាប់ជាប្រចាំ និងបានផ្ដាំផ្ញើជាចុងក្រោយដល់ នាយ-ពលទាហាន ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន ។
ជំនួសមុខឲ្យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ និងសម្ភារប្រើប្រាស់ ដល់ កងពលតូចអន្តរាគមន៍លេខ៨ សូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនាំយកមកឧបត្ថម្ភជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមមាន៖ ម៉ូតូWAVE ចំនួន១៨គ្រឿង, វិទ្យុទាក់ទងកាន់ដៃUV ចំនួន WAVE ១០០គ្រឿង, វិទ្យុទាក់ទងKENWOODS ចំនួន ៨គ្រឿង, អង់តែនវិទ្យុទាក់ទង (ប្រវែង២,៧ម៉ែត្រ)ចំនួន ៨ដើម, ខ្សែ ៨ដុំ, អាគុយ ១០០AM ចំនួន ៨ធុង, ម៉ាស៊ីនជីភីអេសGPSចំនួន ២០គ្រឿង, ស៊ីម៉ង់ត៍ ចំនួន១០០ តោន, សង្ក័សី ចំនួន ៨៥០០សន្លឹក, អង្ករ ចំនួន២តោន, មី ចំនួន ៥០កេស(តូច), ត្រីខ១០កេស, រួមនឹងថវិកាចំនួន ៥,០០០,០០០លានរៀល៕