ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែង តំណាងអោយ លោកបូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងបានដឹកនាំ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅ ថ្ងៃ សុក្រ ទី២០ ខែ តុលា ឆ្នាំ២០២៣ នៅ ចំណុច ភូមិ អូរក្រោម ស្ថិត ក្នុង ភូមិសាស្ត្រ ឃុំស្ពាន ត្នោត ស្រុក ជីក្រែង ខេត្ត សៀមរាប។ កម្លាំងសហការ ចូលរួមមាន~ នាយសង្កាត់រដ្ឋបាល ជលផល កំពង់ក្ដី, ប្រធាន និងមន្ត្រី បរិស្ថាន ស្នាក់ការ អន្លង់ សំណរ,ជំទប់ឃុំ ស្ពានត្នោត មន្ត្រីកងរាជអាវុធហត្ថ ស្រុកជីក្រែង នាយរងប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ ស្ពាន ត្នោត មន្ត្រី កសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងសហគមន៍នេសាទជីក្រែងដោយ មធ្យោបាយកាណូតចំនួន ៣ គ្រឿង។ ជាលទ្ធផលឧបករណ៍នេសាទខុសច្បាប់ជាក់ស្ដែងដែលត្រូវបំផ្លាញ។
១/ ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង- កាប់បំផ្លាញ់ក្បាលអ៊ុយ ចំនួន១២ តួលូ- កាប់បំផ្លាញ់របងប្រវែង ៥០០ ម៉ែត្រ- កាប់បំផ្លាញ់បង្គោលចំរឹងចំនួន ៣០០ ដើម២/ ឧបករណ៍នេសាទខុសច្បាប់ប្រភេទសាច់បរ ក្រឡាញឹក
– កាប់បំផ្លាញក្បាល បរ ចំនួន ៦ តួលូ- កាប់បំផ្លាញ់របាំងអស់ប្រវែង ៣០០ម៉ែត្រ
– កាប់បំផ្លាញ់ចំរឹងអស់ចំនួន ១៥០ដើម បន្លែងកូនត្រីចម្រុះ អស់ចំនួន ២៥ គីឡូក្រាម។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផល កំពង់ក្ដី និងលោក សិុន គក់ ប្រធានមន្ត្រី បរិស្ថានស្នាក់ការ អន្លង់ សំណរ បានប្រាប់អ្នកសារព័ត៌មានថា ពួកលោកបានធ្វើតាម តួនាទី និងកាតព្វកិច្ចរបស់ខ្លួនហើយក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែបង្រ្កាបថ្ងៃនេះ ថ្ងៃក្រោយមានទៀត ពួកលោកបានបន្តទៀតថា នឹងបន្តការបង្រ្កាបតទៀត ប៉ុន្តែមិនហ៊ានធានាថាអស់នោះទេ ព្រោះពួកបទល្មើសនេសាទទាំងនេះលួចប្រព្រឹត្តនេសាទខុសច្បាប់តែរហូត៕