ដោយ អ៊ុក ផ្លុង
សៀមរាប÷លោក សោម សុវណ្ណ នាយរងអធិការរដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កាលពីថ្ងៃ សុក្រ ទី ២០ ខែ តុលា ឆ្នាំ ២០២៣ បានដឹកនាំ កម្លាំងសហការ ចុះបង្រ្កាបបទល្មើសនេសាទ។ កម្លាំងចូលរួមមាន~ នាយខណ្ឌរដ្ឋបាលជលផល ផ្នែក ចុងឃ្នៀស, ផ្នែករដ្ឋបាលជលផលដំដែក, សង្កាត់រដ្ឋបាលសូទ្រនិគម, សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ និងកម្លាំង អន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបប្រចាំការកន្លែងអភិរក្សជលផលកំពង់ ភ្លុក ព្រមទាំងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង កម្លាំងសរុប ចំនួន ២៥ នាក់ ដោយមធ្យោបាយ ការណូតចំនួន២ គ្រឿង។ កិច្ចសហប្រតិបត្តិការបាន អនុវត្តនៅ ចំណុច ព ពាច និងកងមាស ស្ថិតនៅក្នុង ឃុំ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាប។ ជាលទ្ធផលសម្រេច បានកំទេចចោល ឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងព្រមទាំងដកហូតឧបករណ៍នេសាទខុសច្បាប់ ចំនួន ២ ករណី។
១/ ឧបករណ៍នេសាទខុសច្បាប់ប្រភេទ ប
កាប់បំផ្លាញ់ក្បាល ប ចំនួន ១៥ គ្រឿង
កាប់បំផ្លាញ់របាំងសាច់អួនប្រវែង ១៤០០ ម៉ែត្រ
កាប់បំផ្លាញ់ ចម្រឹង ចំនួន ៧០០ដើម
លែង កូនត្រីចម្រុះចំនួន ៣០ គីឡូក្រាម
២/ ឧបករណ៍នេសាទខុសច្បាប់ប្រភេទ ឆ្នុក ផ្សំ អំពូលភ្លើងពណ៌ កាប់បំផ្លាញ់សាច់ ឆ្នុកទំហំ ១៥ម× ១៥ម×៤ម ក្រឡា ០,៨ សង្ទីម៉ែត្រចំនួន០២គ្រឿង
អាគុយ៤០ អំពែរ ចំនួន ៥គ្រឿង
កាប់បំផ្លាញ់បង្គោល ៧ កន្លែង ចំនួន ២៨ បង្គោល ។
លោក សរ ម៉ាប់ នាយផ្នែក រដ្ឋបាលជលផល កំពង់ ឃ្លាំង បានប្រាប់ អ្នកសារព័ត៌មានថា ការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបច្ចុប្បន្គ្មគ្មានអ្វីខុសពីពាក្យចាស់លោកពោលថាពិបាកដូច( វែក ចកក្នុងបឹង) រីឯការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ជលផលជូន ដំណឹងដល់ប្រជាពលរដ្ឋវិញដូច(ចាក់ទឹកលើក្បាល)អញ្ចឹង បង្រា្កបថ្ងៃនេះ ថ្ងៃក្រោយមាន អប់រំផ្សព្វផ្សាយស្តីពីច្បាប់ជលផល និងផលប៉ះពាល់ពីពូជ មច្ឆាជាតិ ថាយល់ហើយប៉ុន្តែនៅតែប្រព្រឹត្ត។ លោក បានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ លោកនឹងបន្តការអនុវត្តតាមតួនាទីពោល គឺបន្តធ្វើការទប់់ស្កាត់និង បង្រ្កាបបទល្មើសនេសាទក្នុងដែនរបស់លោកអោយអស់ពីសមត្ថភាពក្នុងនាមលោកជា នាយផ្នែករដ្ឋជលផលម្នាក់៕