ដោយ:ឡុង សំបូរ
ខេត្តព្រះវិហារ: ផ្លូវជាតិ និងផ្លូវលំជាច្រើនខ្សែ ក្នុងខេត្តព្រះវិហារ ត្រូវបានជួសជុល និងកែសម្រួលឡើងវិញ ក្រោយរងនូវការខួចខាតដោយសាជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សា កន្លងមកនេះ ។
ការជួសជុលនេះ បានធ្វើឡើងដោយក្រុមការងាររបស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ផ្លូវដែលត្រូវជួសជុល និងកែសម្រួលឡើងវិញនោះ រួមមាន: ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេ៩៤ និងផ្លូវលំលេខ៩៥ ផ្លូវទាំងនេះបានរងកាតខូចខាតយ៉ាងដំណំក្រោយលំហូរទឹកភ្លៀង បានហូរកាត់ស្ទើរគ្មានថ្ងៃលោះក្មុងរយៈពេលជាង ២ខែកម្លហមក ដែលជាឧបសគ្គដល់ការធ្វើដំណើររបស់អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវលំ ក៏ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ចាប់ពីពេលនេះទៅ គ្រប់អ្នកដំណើរ និងប្រជាពលរដ្ជនៅក្នុងតំបន់ អាចធ្វើដំណើរប្រកបដោយសុវត្ថិភាពឡើងវិញហើយ៕