បន្ទាយមានជ័យ៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរនិងប្រគល់ភារកិច្ចក្នុងពិធីមួយកាលពីល្ងាចថ្ងឌទី២០ខែុលាឆ្នាំ២០២៣ នៅសាលប្រជុំនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរនិងប្រគល់ភារកិច្ចនោះ ហើយមានភ្ញៀវជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជាតិនិងសមភាគីថៃបានចូករួម ។
លោកវួច អូន ប្រប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រណដែនអន្តរជាតិប៉ោយប៉ែតដែលត្រូវផ្ទេរចេញបានរាយការណ៍ថា: លោកថ្លែងអំណរគុណចំពោះសមត្ថកិច្ចជំនាញគ្រប់អង្គភាពនៃចហរកទ្វារ[នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ នគរបាលអន្តោប្រវេសន៍ នគរបាលទេសចរណ៍ គយនិងរដ្ឋករ. មន្ត្រីចត្តាឡីស័ក(សុខាភិបាលនិងកសិកម្ម)] ដែលកន្លងមកបា សហការ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរក្នុងការបម្រើសេវាឆ្លងដែនចេញ -ចូលជូនភ្ញៀវជាតិ-អន្តរជាតិក៏ដូចជាពលរដ្ឋខ្មែរមានអាជីវករកម្មករនិងពលករ។
លោកបានបន្តថា : លទ្ឌផលដែលទីស្នាក់ការចហរកទ្វារទទួលបាននាពេលកន្លងមករហូតមកដល់បច្ចុប្បន្នគឺករផ្តល់សេវាឆ្លងដែនគ្រប់ទម្រង់ជូនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាពលរដ្ឋខ្មែរទូទៅបានប្រសើរឡើងជាលំដាប់។
ហើយច្រកនេះ បច្ចុប្បន្នទទួលបានអគារទីស្នាក់ការថ្មីសម្រាប់បំពេញការងារដែលបានបំពាក់ទៅដោយឧបករណ៍តហរួតពិនិត្យទំនើបរហ័ស មានស្តង់ដារ មានផាសុកភាពល្អ មានប្រព័ន្ធបញ្ជារត្រួតពិនិត្យច្រើននិងឧបករណ៍ផ្សេងៗ ។
លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេរ្តបានអានប្រកាសស្តីពីការផ្ទេរភារកិច្ចជូនមន្ត្រីរាជការ លេខ២៤២២ប្រកចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានតែងតាំងលោកវ៉ាន់ ដាវ៉ាន់ ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតនិង លោកវួច អូន ពីប្រធានចាស់ទៅជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ។
លោកវ៉ាន់ ដាវ៉ាន់ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ថ្មីបានឡើងប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍សម្តែងនូវការទទួលស្គាល់នូវស្មារតីសាមគ្គីភាពរបស់មន្ត្រីទីស្នាក់ការនិងមន្ត្រីជំនាញគ្រប់អង្គភាពនៃច្រកទ្វារដែលបានសហការគ្នាបំពេញការងារដើម្បីអោយបានសម្រេចនូវគោលនយោបាយរួមរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា សន្តិភាពនិងប្រីសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងថែរក្សាបាននូវសណ្តាប់ធ្នាប់សាធារណ: ។
ឯកឧត្ដម អ៊ុំ រាត្រី បានណែនាំពីតួនាទីភារកិច្ចរបស់ប្រធានទីស្នាក់ការច្រកទ្វារ ហើយស្នើអោយលោកប្រធានច្រកត្រូវមានវត្តមាននៅកន្លែងធ្វើការដើម្បីទ្រោលសភាពការណ៍និងការងារទទួលខុសត្រូវចំពោះមុខរដ្ឋបាលខេត្ត ក៏ដូចជាដឹកនាំសម្របសម្រួលការងារជាមួយមន្ត្រី កងកម្លាំងមានសមត្ថកិច្ចនានា ។
ឯកឧត្ដមនិយាយដូច្នេះ ដោយសារ២អាណត្តិកន្លងមកនេះ លោកវួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ចាស់តែងបាត់មុខជាញឹកញាប់ពីកន្លែងការងារឬមិនសូវទទួលខុសត្រូវការងារ ។
ឯកឧត្ដមក៏ផ្តាំផ្ញើអោយលោកប្រធានថ្មីទាំងពីររូបបន្តខិតខំបំពេញការងារពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងសម្ព័ន្ធមេត្រីភាពជាមួយអាជ្ញាធរមានសមត្ថកិច្ចភាគីថៃនិងសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាដើម្បីដោះស្រាយឬឆ្លើយតបទាន់ពេលវេលាលើសេចក្តីត្រូវការរបស់ពលរដ្ឋ ភ្ញៀវនិងអាជីវករ ពាណិជ្ជករទាក់ទិនមនុស្សនិងទំនិញឆ្លងដែន ៕ដោយ៖ឃិន គន្ធា