ការរួមសិច​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់

0

​តើ​អ្នកមាន​អារម្មណ៍​ថា ទទួលទានដំណេក មិន​លក់ នៅពេល​យប់​មែន​ទេ​? តើ​អ្នកដឹង​ពី​វិធី​ណា ដែល ធ្វើឱ្យ​ទទួលទានដំណេក ឆាប់​លក់ ដែរ ឬ ទេ​? សូមកុំ​បារម្ភ ពី​បញ្ហា ទាំងអស់នេះ​!​ខាង ក្រោម​នេះ ជា​វិធីសាស្ត្រ ដ៏​មាន​ប្រសិទ្ធិភាព មួយចំនួន ដែល​អាចជួយ​អ្នក​ឱ្យ​ឆាប់​ទទួលទានដំណេក បាន​យ៉ាង ប្រសើរ​៖ ​សិច​៖ អ្នកជំនាញ​បានឱ្យដឹងថា ការរួម​ភេទ អាចជួយ​ឱ្យ​អ្នក​ទទួលទានដំណេក​ឆាប់​លក់ និង ស្កប់ស្កល់ បំផុត បន្ទាប់ពី អ្នក​រួមភេទ រួច ។

នេះ​ដោយសារតែ ការបញ្ចេញ​ថាមពល ពី​រាងកាយ និង ការ​កន្ត្រាក់ សាច់ដុំ ធ្វើឱ្យមាន​អារម្មណ៍​ថា អស់កម្លាំង ដែល​ជំរុញ​ឱ្យ​អ្នក ចង់​ទទួលទានដំណេក ភ្លាមៗ តែម្តង ។​ ​មុជ ឬ ត្រាំ ទឹក​ក្តៅ​ឧ​ណ្ឌៗ​៖ អាចធ្វើឱ្យ​កោសិកា​សាច់ដុំ របស់​អ្នក​ឆាប់​សំរាក និង បំផុស​សី​តុ​ណ្ហ ភាព ក្នុង​ខ្លួន ឱ្យ​ស្ថិតនៅ​ថេរ ដែល​ធ្វើឱ្យមាន​អារម្មណ៍​ថា ធូរស្បើយ​និង​ឆាប់​ទទួលទាន ដំណេក ។​ ​

ការ​បន្ធូរ​អារម្មណ៍​៖ នេះ គឺជា​វិធី ដ៏​សាមញ្ញ​បំផុត​នៅពេល ដែល​អ្នក ចូលក្នុង​បន្ទប់ ទទួលទាន ដំណេក​សូម​បិទ​ភ្លើង ឬ ពន្លឺ​ផ្សេងៗ ដែលមាន​នៅក្នុង​បន្ទប់ ។ បន្ទាប់មក​ដកដង្ហើម វែងៗ មួយៗ ចំនួន ៤ ដង រហូតដល់​មាន​អារម្មណ៍​ថា ធូរស្បើយ អ្នកនឹង​ទទួលទានដំណេក បាន​យ៉ាង​ស្រួល ដោយ​មិនដឹង​ខ្លួន ៕​art5.1