ខេត្តព្រះសីហនុ៖សិក្ខាសាលាផ្សព្វផ្សាយបានរៀបចំឡើង ក្នុងគោលបំណងដោះស្រាយគម្រោងវិនិយោគជាប់ គាំងក្នុងខេត្តព្រះសីហនុដើម្បីចូលរួមការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្ត ដោះស្រាយ ក្រៅ ប្រព័ន្ធតុលាការ ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិធានការជា កញ្ចប់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមកគឺធ្វើយ៉ាងណា ដោះ ស្រាយលើគម្រោងវិនិយោគអគារជាច្រើនដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ក្នុងវិធានការជាកញ្ចប់ នេះគឺ ក្រុមការងារបានរៀបចំប្រជុំចំនួន ៥ដងរួចមកហើយ និងបានដាក់ចេញនូវផែនការ សកម្មភាព នានា យ៉ាងខ្ជាប់ ខ្ជួនតាមកាលវិភាគដែលបានកំណត់ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគ ការអនុវត្ត គម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្ត និងការជំរុញអនុវត្តន៍យន្តការដោះស្រាយ ក្រៅប្រព័ន្ធ តុលាការជាដើម។
ជាមួយគ្នាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា និតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងពុះពារ ការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ក្នុងគ្រប់កាលៈទេសៈស្របតាម“យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បីបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុង នីតិកាលកន្លងមក និងការបន្តពង្រឹងនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ការពង្រឹងការគោរពច្បាប់ និង វិធានច្បាប់ លើកស្ទួយនីតិរដ្ឋ សិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការ អនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិតជីវភាព និង សុខុមាលភាពប្រជាជន ជាពិសេសការដោះ ស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ចស្ថាប័ន និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។
លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន ប្រសាសន៍ផងដែរថាសិក្ខាសាលាផ្សព្វផ្សាយនេះគឺជា ធាតុចូលពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ព្រមទាំងការធ្វើបទបង្ហាញគម្រោងផែនការមេប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ដែលមានវិស័យឯកជន និងសារព័ត៌មានចូលរួមពេលនេះ ដើម្បីបង្ហាញពីស្ថានភាពគម្រោងវិនិយោគជាប់គាំង លើវិស័យអចលនទ្រព្យ និងវិធានការលើក ទឹកចិត្តសម្រាប់ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងទិដ្ឋ ភាព ពាក់ព័ន្ធផ្សេងទៀត ដោយលើសពីនេះសិក្ខាសាលាក៏បានបង្កើនការយល់ដឹង បង្កើនការផ្សព្វផ្សាយ ទាក់ ទាញការចាប់អារម្មណ៍ក្នុងចំណោមវិនិយោគិន ធុរជន និងសារព័ត៌មានបន្តខិតខំផ្សព្វផ្សាយ និងចូលរួម អនុវត្តន៍ វិធានការនេះឱ្យសម្រេចបានលទ្ធផលផ្លែផ្កាប៉ុន្តែការងារផ្សព្វផ្សាយអំពីវិធានការរាជរដ្ឋាភិបាលនៅតែបន្តធ្វើតាមរយៈសកម្មភាព និងមធ្យោបាយជាច្រើនដោយក្រុមការងារក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃ ទៀត រួមទាំងវិស័យឯកជន និងសារព័ត៌មានផងដែរ ហើយក្នុងសិក្ខាសាលានាពេលនេះបានធ្វើការ ពន្យល់ស្រាយបំភ្លឺ ពិភាក្សា និងពិនិត្យលើការដោះស្រាយគម្រោង វិនិយោគជាប់គាំងឱ្យបានច្រើន និងមានប្រសិទ្ធភាព ដោយមាន ការចូលរួមពីតួ អង្គពាក់ព័ន្ធដែលមានឆន្ទៈ ដើម្បីសម្រេចតាមគោល បំណង របស់រាជរដ្ឋាភិបាល។
លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បញ្ជាក់បន្ថែមទៀតថា ដោយផ្អែកតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាព នាខែកញ្ញា ឆ្នាំ២០២៣ គម្រោង សាងសង់នៅក្នុងខេត្តព្រះសីហនុសរុបមានចំនួន ៩៦៥គម្រោងស្មើនឹង១.០៦៩អគារ ដែលមានទុន វិនិ យោគសរុបប្រមាណ ៤.០៥៦.១៥២.១១២ដុល្លារអាម៉េរិក រួមមាន៖ គ្រោងនឹងផ្អាកការសាងសង់ ៣៤១ គម្រោង ស្មើនឹង ៣៦៤អគារ, ដោយគម្រោងកំពុងដំណើរការសាងសង់ ២៩គម្រោងស្មើនឹង ៥៣អគារ,ក្នុងគម្រោងសាងសង់រួចពុំទាន់ដំណើរការ ១៦១គម្រោង ស្មើនឹង ១៧៧អគារ ហើយនិងគម្រោងសាង សង់ រួច និងកំពង់ប្រកបអាជីវកម្មមាន ៤៣៤គម្រោង ស្មើនឹង ៤៧៥អគារ ហើយទាំងអស់នេះគឺជាការ បោះជំហានយ៉ាងសំខាន់មួយក្នុងដំណើរការឆ្ពោះទៅកាន់ការអនុវត្តវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្មជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងការរៀប ចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយដោយក្នុងថ្ងៃនេះលោក លោកស្រី ទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាត្រូវយកចិត្ត ទុក ដាក់ត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិន ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីយន្តការ និងវិធានទូទៅ រួមទាំងវិធានការលើកទឹកចិត្តនានា សម្រាប់ការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្ត ព្រះ សីហនុហើយយើងទាំងអស់គ្នាត្រូវរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ហើយទាំងអស់នេះ សម្រេច បានចក្ខុវិស័យឆ្នាំ២០៣៨ គឺការរៀបចំនិងអភិវឌ្ឍ“ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍៕
នាគសមុទ្រ