អ្នកឧកញ៉ា ទៀ វិចិត្រឧបត្ថម្ភថវិកាចំនួន ៤លានរៀលដល់ប្អូនប្រុស  ទិត្យ សូរិយា មានជំងឺធ្ងន់ធ្ងរដែលត្រូវការជំនួយក្នុងការព្យាបាល

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថាប្អូនប្រុសខាងលើមានឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ដោយក្តីអាណិត ដោយដឹងថា ជនរងគ្រោះ រង របួសធ្ងន់ ហើយពុំមានលទ្ធភាពព្យាបាល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា នឹងចាត់បញ្ជូន ក្រុមការងារនាំយកថវិកា ចំនួន ៤លានរៀល របស់អ្នកឧកញ៉ា និងលោកជំទាវ ទៅជូនប្អូនប្រុស ជាអ្នកជំងឺ ខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹឲ្យទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថាឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំនៅថ្ងៃទី៣១ខែ តុលាឆ្នាំ២០២៣អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្អូនប្រុស ដែលបានជួបគ្រោះថ្នាក់រង របួសធ្ងន់ធ្ងរ ដឹកពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់ បច្ចុប្បន្ន ស្ថានភាពជំងឺប្អូនប្រុសបានធូរសៈស្បើយហើយ ក្រោមការយកចិត្តទុកពីសំណាក់ក្រុមគ្រូពេទ្យ៕

នាគសមុទ្រ