កំពង់ធំ ៖ មហាជនទូទៅ ទាំងក្នុងនឹងក្រៅប្រទេស មានការព្រួយបារម្ភណ៍ ចំពោះក្រុមហ៊ុនអង្គរផ្លាយហ្វូត ដែលកំពុងតែដើរតួនាទី សំខាន់និងយ៉ាងសកម្ម ក្នុងការកាប់បំផ្លាញ់ព្រៃឈើយ៉ាងរង្គាល នៅក្នុងព្រៃឡងត៍ តែពុំត្រូវបានគេសង្ស័យថា មានការត្រូវរ៉ូវគ្នា ជាមួយនឹងអាជ្ញាស្រុក និងអាជ្ញាខេត្តកំពង់ធំ បណ្តែត បណ្តោយ អោយមានឈ្មួញក្លែងបន្លំជា រូបភាពក្រុមហ៊ុន ដឹកឈើចេញពីតំបន់ ព្រៃឡងត៍យ៉ាងរំភើយ ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានការ ដឹលឈើហ៊ុបធំៗ ចេញីឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែល ជាព្រៃឡងត៍ ត្រូវបានប្រជាពលរដ្ឋ សង្ឃឹមទុកជាព្រៃដូនតា ព្រៃរក្សាទុកជាសម្បត្តិរដ្ឋ តំណាងឲ្យ ប្រជាជនខ្មែរទូទាំងប្រទេស តែបែរជា អាជ្ញាស្រុកសណ្តាន់ និងអាជ្ញាខេត្តកំពង់ធំ គ្មានវិធានការទប់ស្កាត់ ការដឹកឈើនាំចេញទៅក្រៅប្រទេសបាន ពាក់ព័ន្ឋទៅនឹងការដឹកឈើ របស់ក្រុមហ៊ុន អង្គផ្លាយហ្វូត ត្រូវបានគេស្គាល់មេការដ៍ស្ទាត់ជំនាញ ឈ្មោះ ហៀង មានតួនាទីនៅក្នុងក្រុមហ៊ុន ជានាយករង របស់ក្រុមហ៊ុន អង្គរ ផ្លាយហ្វូត បានដឹកឈើហ៊ុប ក្នុងមួយយប់ចាប់ពី ៣ទៅ ៥ រថយន្តយីឌុប ចេញពីព្រៃឡងតិ៍ ឆ្ពោះទៅស្រុក យួន ។
ពាក់ព័ន្ឋទៅនឹង ការដឹកឈើហ៊ុបនេះ បណ្តាយពត៌មាន បានទូរស័ព្ទសុំ ការបំភ្លឺ ពីលោក ហៀង តែមិនទាន់ ទាំងបាននិយាយអ្វីផង លោកបានប្រាប់មុនថា ចង់សរសេរអ្វីក៏សរសេរទៅ នាំគ្នាសរសេរឲ្យច្រើនបន្តិច បាន ល្អ មានគ្នាប៉ុន្មាននាក់ដែរ នាំគ្នាសរសេរទៅ ត្រង់ចំនុចនេះ បានបញ្ជាក់ឲ្យឃើញថា ព្រៃឡងត៍ កំពុងតែ រលាយ ហិនហោចដោយសារ តែពួកក្បាលយួនខ្លួនខ្មែរទាំងនេះ នាំគ្នាបំផ្លាញ់ ដោយមិនមានការ ខ្លាចញញើតពីច្បាប់បន្តិចសោះឡើយ ។
ពាក់ព័ន្ឋទៅនឹង ការចុះត្រួតពិនិត្យ របស់ លោក ម៉ុក មារ៉េត ទៅលើវិនាសសកម្ម ព្រៃឡងតិ៍ ត្រូវបានមហាជន រិះគន់ថា ការចុះទៅនេះ ប្រៀបបានទៅនឹងលេងឆាកល្ខោន ព្រោះត្រូវបាន អាជ្ញាធរ ស្រុក និងសមត្ថកិច្ច ជំនាញរដ្ឋបាល ព្រៃឈើ ខេត្តកំពង់ធំ បានរៀបចំគូសផ្លូវដើររួចជាស្រេច ដើម្បីចៀសវាង ការជួបប្រទះ បទល្មើសនាំឲ្យពិបាកក្នុងការដោះស្រាយ តែសកម្មភាព ត្រួតពិនិត្យនេះ ត្រូវបានគេឃើញបានសកម្មភាព ដូចដង្ហើមចង្រិត ។
ទោះជាមានភាព មិនប្រកតីបែបនេះក្តី ប្រជាពលរដ្ឋ ដែលស្រឡាញ់ព្រៃឈើ បានសុំអំពាវនាវ ដល់រាជរដ្ឋា ភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តា ជួយរក្សាព្រៃឡងតិ៍ ដែលជាសម្បត្តិប្រជាជនខ្មែរ ទូទាំងប្រទេស និងមិនមែនជាសម្បត្តិ របស់ក្រុមហ៊ុន អង្គរផ្លាយហ្វូតតែម្នាក់នោះទេ ដើម្បីទុកឲ្យកូនចៅជំនាញ់ក្រោយបានស្គាល់ព្រៃឡងតិ៍ផង។