សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជួបសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥ ១៩៤នាក់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥ ១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៣០ រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ។

ដោយពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំង ស្ថិតនៅភូមិត្រពាំងគោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

នាគសមុទ្រ