​រូប​ព្រះពុទ្ធ នៅ​ប្រាង្គ​កណ្តាល នៃ ប្រាសាទបាយ័ន ត្រូវបាន​វាយបំផ្លាញ​ពេលនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ ឧក្រិដ្ឋជន​

0

​សៀមរាប​: នគរបាល​បេតិកភណ្ឌ កំពុង​ស្រាវជ្រាវ ស្វែងរក​ឧក្រិដ្ឋជន ដែល​បានធ្វើ​សកម្មភាព វាយបំផ្លាញ​យ៉ាង​ងងើល ទៅលើ​រូប​ព្រះ ពុទ្ធ នៅ​ប្រាង្គ​ប្រាសាទ​កណ្តាល នៃ​ប្រាសាទបាយ័ន ស្ថិតនៅក្នុង​សង្កាត់ អង្គរធំ ខេត្តសៀមរាប​។​ សេចក្តីប្រកាស​ព័ត៌មាន​នេះ ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤

ហើយ​បាន​ចុះផ្សាយ ក្នុង​បណ្តាញ​របស់ខ្លួន​ថា​  អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា កាលពី​ម៉ោង ៦​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ កំលាំង​នគរបាល​បេតិកភណ្ឌ បានអោយដឹងថា មានការ​បាក់បែក​រូប​ព្រះពុទ្ធ នៅ​ប្រាង្គ​កណ្តាល នៃ​ប្រាសាទបាយ័ន ហើយ​បាន​ទូរស័ព្ទ ទៅ​ភ្នាក់ងារ​អាជ្ញាធរ​អប្សរា អោយមកធ្វើ​ការត្រួតពិនិត្យ ទីតាំង​កន្លែងកើតហេតុ​ជាមួយគ្នា​។ នៅពេល​ធ្វើ​កំណត់ហេតុ មិន​បានឃើញ​ភ្ញៀវទេសចរ​ស្រី​ម្នាក់ ដែល​គេ​តាមរក​ឡើយ តែ​បានទទួល​ព័ត៌មាន​ថា ស្រី​បរទេស ដែល​គេ​តាមរក​នោះ ត្រូវ​ម្ចាស់​ផ្ទះសំណាក់ មក​ទទួល​យកទៅ​ត្រឡប់​ទៅវិញ​ហើយ បន្ទាប់ពី​សម្ថ​កិច្ច រកឃើញ ហើយ​ហៅ​មក​សាកសួរ​។​ra4

 

​ប្រភពព័ត៌មាន បាន​បន្តថា ចំពោះ​ហេតុ​ការ​ណ៏​នេះ អាជ្ញាធរ​អប្សរា កំពុង​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ និង​ណ​គ​របាល​ទេសចរណ៍ ដែលមាន​ភារកិច្ច​ប្រចាំ តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ស្រាវជ្រាវ ព័ត៌មាន​លំអិត ពាក់ព័ន្ធ​ទៅនឹង​ភស្តុតាង ដើម្បី​ស្វែងរក​ឧក្រិដ្ឋជន ដែល​បាន​វាយបំផ្លាញ បេ​តិ​ត​ភណ្ឌ​ជាតិ យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​អោយ​ខាន​តែ​បាន​។ទន្ទឹមនឹងនេះ អាជ្ញាធរ​អប្សរា ក៏បាន​បិទ​ការ​ទស្សនា តួ​ប៉ម​កណ្តាល​ប្រាសាទបាយ័ន ជា​បណ្តោះអាសន្ន និង​យក​បំណែក​ព្រះពុទ្ធ​នោះ មក​សិក្សា​ជួសជុល ឡើងវិញ​ជាបន្ទាន់ នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ ថែម​ទៀតផង​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​បញ្ជាក់ដែរថា កាលពី​វេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ បើតាម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ បាន​រាយការណ៍​ជូន សមត្ថកិច្ច​នគរបាល ការពារ​បេតិកភណ្ឌ ប្រចាំការ​នៅ​តំបន់ វត្ត​ព្រះអង្គ​គោកធ្លក ក្បែរ​ប្រាសាទ បាយ័ន​ថា ភ្ញៀវ​មួយរូប​របស់ខ្លួន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ញូ​ហ្សេ​លែ​ន មិនឃើញ​តាម​ការកំណត់ ដែល​ណាត់ជួប នៅ​ព្រលាន​ជល់​ដំរី​ទេ​។​

​ការស្វែងរក​ស្ត្រី​បរទេស ពេញ​មួយ​រាត្រី រហូតដល់​ព្រឹក​ថ្ងៃទី​១០ ទើប​ឃើញ​គាត់ នៅ​ជ្រុង​អា​គេ្ន​យ៏ នៃ​ប្រាសាទបាយ័ន ហើយ​កំលាំង​នគរបាល​បេតិកភណ្ឌ ក៏បាន​អញ្ជើញ​ភ្ញៀវ​នោះ ទៅ​សាកសួរ​ព័ត៌មាន​។ លុះ​ព្រឹក​ថ្ងៃទី​១០ តុលា នោះដែរ សមត្ថកិច្ច​បាន ឃើញ​រូប​ព្រះពុទ្ធ នៅ​ប្រាង្គ​ប្រាសាទ​កណ្តាល នៃ​ប្រាសាទបាយ័ន មានការ​បាក់បែក ធ្លាក់​មកលើ​គំ​ម្រា​ល​ថ្ម​គួរអោយ​សោកស្តាយ​ជា​ប៉ុន​ពែ​ក​។​

 

​ទោះបីជា​យ៉ាងណា ព័ត៌មាន​នេះ សមត្ថកិច្ច​មិនទាន់ កំណត់​មុខសញ្ញា​ថា អ្នក​ដែល​ប្រព្រឹត្ត ជា​នរណា​បានទេ ដោយ គ្រាន់តែ​បញ្ជាក់ថា កំលាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រក​ឧក្រិដ្ឋជន ដែល​បំផ្លាញ​រូប​ព្រះពុទ្ធ យកមក ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​អោយ​ទាល់តែ​បាន​៕​