រាជធានីភ្នំពេញ៖ មន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច 2នាក់ឈ្មោះ សុខ ហាក់ និងឈ្មោះ ឯម សុផាត ត្រូវអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយចាឋ់ខ្លួនកាលពីពេលថ្មីៗនេះបើតាមប្រភពព៌តមានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថាក្រុមមន្ត្រីបានសំដែងការភ្ញាក់ផ្អើល និងរក្សាការប្រុងប្រយ័ត្ន បន្ទាប់ពីប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា មន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញចំនួន២នាក់ ត្រូវបានសមត្ថកិច្ចមកពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ឃាត់ខ្លួនមន្ត្រីប៉ូលិសខិលខូចចំនួន២នាក់ ដែលបម្រើការនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងការប្រព្រឹត្តអំពើពុករលួយ។
បើតាមប្រភពព័តមានបានបន្តទៀតថា៖មន្ត្រីប៉ូលីសដែលត្រូវឃាត់ខ្លួននោះទី1.ឈ្មោះ សុខ ហាក់ ទី2.ឈ្មោះ ឯម សុផាត នៅមុនពេលឃាត់ខ្លួនមន្ត្រីប៉ូលីសទាំង2នាក់នោះ បានជីះរថយន្តសេរីទំនើបមកកាក់ឡានទារប្រាក់ពីឡានក្រុងដឹកភ្ញៀវវៀតណាម-ភ្នំពេញ សង្ស័យ(បង្កប់ទំនិញគេចពន្ធ) ដោយទារលុយឆៅៗក្នុងមួយឡាន250ដុល្លារគឺមិនចុះតម្លៃទេប៉ុន្តែភាគីខាងឡានព្រមបង់តែ200ដុល្លារហើយមិនត្រូវរ៉ូវគ្នាគឺ
ម្ចាស់ឡានបានបង់ប្រាក់អោយមេរួចរាល់ហើយម្យ៉ាងការទារលុយឆៅៗខាងលើនេះដូចជាធ្ងន់ធ្ងរពេកសម្រាប់អ្នករកសីុក៍កើតមានការប្ដឹងផ្ដល់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយមកជួយធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនមន្ត្រីនោះយកមកសាក់សួរតែម្ដងទៅ។ ពាក់ព័ន្ធករណីចាប់ខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញចំនួន២នោះ ត្រូវបានលោក ពិត បញ្ញា នាយការីយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ចនៃស្នងការដ្ធាននគបាលរាជធានីភ្នំពេញ ប្រាប់ថារឿងនេះគឺជារឿងកាច់កុងគ្នាប៉ុណ្ណោះ៕