ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារជិះម៉ូតូឌ្រីមសេ១២៥មួយគ្រឿង ពាក់ស្លាក់លេខ កណ្តាល 1H -4472 ស៊េរី ឆ្នាំ២០០៨ ដោយជិះក្នុងស្ថានភាពស្រវឹងហើយក៏ដួលខ្លួនឯងអូសចំនួន៥ម៉ែត្របណ្តាលឱ្យបែកមុខ បែកមាត់ហូរឈាមពេញមុខ។ ហេតុការណ៏នេះកើតឡើងតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីនៅ មុខមន្ទីរពេទ្យកុមាជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៤មិនា២០១៤។
បន្ទាប់ពីកើតហេតុមានរយន្តសង្គ្រោះមកយកទៅព្យា បាលតែបុរសនោះប្រកែកមិនទៅហើយដើរទៅអង្គុយនៅលើសួនច្បារមុខ សាលាតិចណូទាំងបែកមុខបែកមាត់។ក្រោយពេលកើតសមត្ថកិច្ចមូលដ្ថានបានទំនាក់ទំនង់ទៅក្រុមគ្រួរសារឲ្យមកទទួលយកបុរសម្នាក់នេះទៅផ្ទះវិញផងដែរ៕