កីឡាករ Kevin Strootman បានជាសះស្បើយពីរបួសសរសៃរពួរជង្គង់វិញហើយដោយរូបគេបានត្រឡប់មក ធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុម Roma កាលពីថ្ងៃច័ន្ទ ។
កីឡាករអន្តរជាតិហូឡង់រូបនេះបានរងរបួសចាប់តាំងពីខែមិនាមកម្ល៉េះធ្វើឲ្យរូបគេខកខានមិនបានបង្ហាញខ្លួន
សម្រាប់ការប្រកួតពានរង្វាន់ពិភពលោកឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីលនៅរដូវក្តៅនេះ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ២៤ឆ្នាំរូបនេះបានបង្ហាញសញ្ញាថា រូបគេនឹងជិតចូលលេងវិញបានហើយ បន្ទាប់ពីគេបានបង្ហាញខ្លួននៅទីលានហ្វឹកហាត់ ទ្រីហ្គោរៀ (Trigoria) របស់ក្លិប Roma ។
គួរបញ្ជាក់ថា ជាមួយគ្នានោះ Strootman ក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United ផងដែរ ៕