​Martin O’Neill ​អះអាងថា​ ​អៀរ​ឡង់​អាចមាន​លទ្ធផល​យកឈ្នះ​អាល្លឺម៉ង់​បាន

0

សម្រាប់​ការប្រកួត​ជម្រុះ​យូរ៉ូ​នៅ​យប់​នេះ​​លោក Martin O’Neill ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ ​សាធារណៈរដ្ឋ​អៀរ​ឡង់​គឺមាន​លទ្ធភាព​អាច យកឈ្នះ​លើ​អាល្លឺម៉ង់​បាន​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​ ២០១៦ ​នៅ​យប់​នេះ​ ​។​​អៀរ​ឡង់​នឹងត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​ពិភពលោក​នៅក្នុង​ទីក្រុង​ ​ជេ​ល​សេន​ឃើ​ជេន​ ​នៅ​យប់​នេះ ហើយ​លោក O’Neill ​ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​លើ​ប្រទេស​ ​ហ្គី​ល​ប្រា​តា​ 7-0 ​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ បាន​និយាយ ថា​ ​លោក​នឹងដាក់​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​ជាង​ការពារ​ ​។​
​លោក​ប្រាប់​សារព័ត៌មាន Sky Sports News ​ថា​ “​យើង​នឹង​លេង​ដោយមាន​ទំនុកចិត្ត​ ​យើង​ដឹងថា​អាល្លឺម៉ង់ ជា​ក្រុម​ខ្លាំង ប៉ុន្តែ​យើង​នឹងមិន​ទប់​ខ្លាំង​នោះទេ​ ​យើង​នឹង​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​” ​។​​គួរ​បញ្ជាក់ថា​ ​អៀរ​ឡង់​នឹងត្រូវ​ធ្វើជា​ភ្ញៀវ​សម្រាប់​ការប្រកួត​ជាមួយ​អាល្លឺម៉ង់​នៅ​យប់​នេះ​ដែល​ការប្រកួត​នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង​ 1:45 ​យប់​រំលង​អា​ធ្រា​ត្រ​៕