ខេត្តរតនគិរីៈ រថយន្តដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងលាយខៀវ ដែលដឹកខ្សាច់ពីស្រុកវ៉ើនសៃចូលមកក្រុងបានលុង បានក្រឡាប់នៅចំណុចផ្លូវឡើងចំណោតអូរជុំ មូលហេតុរថយន្តបែកប៉ុង ស្ថិតឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤។
ប្រពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តដឹកខ្សាច់ពីស្រុកវ៉ើនសៃចូលក្រុងបានលុង ដោយល្បឿងលឿន មកដល់ចំណោតខាងលើរថយន្តបើកយឺតៗឡើងមិនរួចក៏រអិលថយក្រោយ ហើយក៏ក្រឡាប់មកចិញ្ចើមផ្លូវខាងស្តាំចាក់ខ្សាច់ចោលតែម្តង មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តដឹកខ្សាច់ និងប្រជាពលរដ្ឋធ្វើដំណើរឡើយ។
ភ្លាមៗនោះក៏មានសមត្ថកិច្ចប៉ូលិសមូលដ្ឋានបានចុះមិនពិនិត្យដល់កន្លែងកើតហេតុ បានអោយដឹងថារថយន្តនេះបានក្រឡាប់ដោយសារបែកប៉ុងខាងមុខពិតប្រាកដមែន ដោយសារតែថៅកែ និងតៃកុងរថយន្តខ្វះបច្ចេកទេស ដោយរថយន្តនេះមានសភាពចាស់ទៅណាស់ទៅហើយ។
បើតតាមសមត្ថមូលដ្ឋបានអោយដឹងថា រថយន្តខាងលើនេះមានម៉ាកហ៊ីយ៉ានដាយ ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភព៣-០៧៥៣ ជាកម្មសិទ្ធរបស់ ឈ្មោះតាចិន ដែលជាម្ចាស់ដេប៉ូលខ្សាច់នៅស្រុកវ៉ើនសៃ។គួរបញ្ជាក់អាជីវកម្មក្នុងក្រុងបានលុងម្នាក់ឈ្មោះតាចិនដែលកន្លងមកបានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ផ្តល់សិទ្ធិអោយប្រកបអាជីវកម្មដឹកជញ្ជូនដីខ្សាច់ពីស្រុកវ៉ើនសៃនាំចូលមកស្តុកលក់ចែកចាយនៅក្នុងក្រុងបានលុង ជារៀងរាល់ថ្ងៃដោយប្រើដោយប្រើប្រាស់រថយន្តធុនធ្ងន់(ទម្ងន់១៥តោន)ជាច្រើនគ្រឿងដឹកជញ្ជូនគ្មានលាស់ថ្ងៃស្ទើរតែខ្ទេចផ្លូវទាំងស្រុង បង្កអោយប៉ះពាល់ផ្លូវសាធារណៈ ហើយរងនូវការរិៈគន់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយលឿងពាក់ស្លាកលេខភព៣ -០៧៥៣ ជារថយន្តដឹកដីខ្សាច់របស់ឈ្មោះ តាចិន ដឹកជញ្ជូនដីខ្សាច់ពីស្រុកវ៉ើនសៃមកក្រុងបានលុងដោយផ្ទុកដីខ្សាច់ពេញព្រៀប ហើយពុំមានគ្របក្រណាត់តង់ បណ្តាលអោយដីខ្សាច់ហ៊ុយទ្រលម បាចសាច រាយប៉ាយ ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទៅមក ហើយរថយន្តនេះធ្វើដំណើរល្បឿនលឿនទៀតផង មិនថាឡើយនៅក្រៅក្រុងឫទីប្រជុំជន។
តាមការអោយដឹងពីលោក អ៊ុក សំអុល អភិបាលក្រុងបានលុងតាមទូរស័ព្ទអោយដឹងថា កាលពីថ្ងៃទី១៤ ខែតុលា នេះថា បញ្ហាឡានដឹកជញ្ជូនដីខ្សាច់ ឫឡានដឹកដីនៅក្នុងក្រុងបានលុងលោកក៏បានធ្វើការណែនាំ និងអញ្ជើញមកធ្វើកិច្ចសន្យារួចម្តងមកហើយ ប៉ុន្តែការអនុវត្តតាមការណែនាំរបស់បុគ្គលនោះប្រសិនជាពុំមានប្រសិទ្ធិភាពទេនោះ លោកនិងចាត់វិធានការជាបន្ត ដូចជាការផ្អាក់ក្នុងការធ្វើអាជីវកម្មដឹកជញ្ជូនបន្តទៅទៀត៕