ក្រុងប៉ោយប៉ែត៖ទំនិញខោអាវគីប រាប់រយរទេះគំពុងបង្កការលំបាកលើវិស៧យទសចរណ៏ធ្ងន់ធ្ងរបំផុតនៅច្រកទ្ចារអន្តរជាតិប៉ោយប៉ែត សព្វថ្ងៃនេះ ចំពោះសមត្ថកិច្ចច្រកទ្វារខាងលើ បានបញ្ជាក់ថា ការនាំខោអាវគីបចូលទៅប្រទេសថៃលើកនេះ គឺខុសពីធម្មតាខ
ណះដែលច្រករបៀងមួយចំនួនត្រូវបានបិទការនាំចេញ។
គួរបញ្ជាក់ដែលថា កន្លងទៅក្រុមអាជីវករខ្មែរមួយចំនួនធំ មិនហ៊ាននាំក្រណាត់គីប និងខោអាវ
គីបចូលទៅលក់ក្នុងដីថៃប៉ុន្មាននោះទេ ភាគច្រើនបងប្អូនទាំងនោះ នាំទំនិញរបស់ខ្លួនឆ្លងកាត់តាមច្រករបៀងទាំងប៉ែកខាងត្បូង និងប៉ែកខាងជើងក្រុងប៉ោយប៉ែត ឆ្ពោះចូលទៅដីថៃដែលមានម៉យចាំទទួលយកនៅទីនោះស្រាប់។គួរំលឹកផងដែរថា ក្នុងអំឡូងរយះពេល៥ថ្ងៃនេះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៤ គេបានសង្គេតឃើញក្រុមអាជីវករលកោ់អាវគីបនិងក្រណាត់គីបបានដឹកជញ្ជូនទំនិញរបស់ខ្លួនតាមប្រភេទរទេះឆាលី ចំនួន៥០០ទៅ៨០០គ្រឿង ហើយអូសទំនិញខាងលើនោះ ឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីម៉ោង៦ព្រឹក រហូតដល់ល្ងាចតែម្តង បង្កអោយមានការ
កកស្ទះពីមួយថ្ងៃទៅមួយថ្ងៃ និងប៉ះពាល់ទៅលើវិស័យទេសចរណ៏ធ្ងន់ធ្ងរទៀតផង ។តាមការលើកឡើងរបស់ក្រុមកម្មករអូសរទេះទំនិញខោអាវគីប បានបញ្ជាក់ថា កាលពីមុនថៅកែរបស់គេបានយកទំនិញខោអាវគីបលោតឆ័តទៅតាមច្រករបៀង ឥឡូវនេះច្រករបៀងនីមួយៗ ត្រូវបានបិទទើបថៅកែរបស់គេសម្រេចនាំគ្នាយកទំនិញចេញទៅតាមច្រកទ្វារអន្តរជាតិវិញម្តង កម្មករអូរសទេះដ៏ដែលបានបញ្ជាក់ទៀតថា ឈ្មូញនៅក្នុងដីថៃ គឺគេលើកទំនិញគីបដែលមាន២ប្រភេទទី១គឺកំទេចក្រណាត់គេយកទៅថ្លឹងគីឡូ និងបោះអោយម៉យធំៗនៅក្នុងដីថៃយកទៅផលិតធ្វើជាសំភារះផ្សេងៗ ដែលមានតម្លៃក្នុងមួយគីឡូ៤០បាតឡើងទៅដល់
៤៥បាត ចំពោះប្រភេទទំនិញទី២វិញនោះ គឺជាខោអាវគីប ដែលមានស្លាកយីហោត្រឹមត្រូវ គឺគេអោយក្នុងមួយគីឡូ ៥០បាតឡើងទៅដល់៥៥បាត កម្មករដ៏ដែលក៏បានបន្តទៀតថា ការនាំចូលទំនិញរបស់ខ្មែរដែលមានដូចខាងលើនោះ គឺសមត្ថកិច្ចគយថៃ ច្រកទ្វារខ្លងឡឹក ប្រឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានពិនិត្យនិងវាយតម្លៃច្បាស់លាសទើបអនុញ្ញាតិអោយចូលបាន។ចំពោះមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា ការកកស្ទះនោះគឺវាមិនមែនមកពីខាងកម្ពុជាទេ ជាពិសេសខាងគយគឺមានការយឺតយ៉ាវព្រោះថា គេមិនទាន់ងើបពីសម្រាន
ហើយមិនទាន់ដល់ម៉ោងធ្វើការតាមការកំណត់របស់គេនោះ ហើយច្រកទ្វារនៃប្រទេសទាំង២ត្រូវបានបើកព្រមគ្នានៅវេលាម៉ោង៦ព្រឹកជារៀងរាល់ថ្ងៃ ទើបទំនិញពីស្រុកខ្មែរទៅមានការហូរចូលដូចទឹកបាក់ទំនប់យ៉ាងដូចឆ្នេះ សមត្ថកិច្ចដ៏ដែលបានបន្តទៀតថា ទោះជាបែបណាក៏ដោយកម្លាំងរបស់សមត្ថកិច្ចយើងនៅតែបន្តកែសម្រួលចរាចណ៏ទៅមក របស់ភ្ញៀវជាតិនិងអន្តរជាតិគឺមិនអោយមានការកកស្ទះនោះទេ រឺឯទំនិញរបស់ថៃដែលមកកម្ពុជានោះ ក៏មិនអោយស្ទះដែររហូតមកដល់ពេលន គឺនៅតែដំណើរកាល្អដូចដើមអ៊ឹចឹង៕