​ជនសង្ស័យ​២​នាក់ ប្តី​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

​សៀមរាប : ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ និង​វត្ថុតាង​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​កញ្ចប់​ទម្ងន់​០,៣​ក្រាម និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួ​នាំ ។ លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថ្វេ​ដង​ផង​នោះ ជាក់ស្តែង​នា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុ​

សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​តាមដាន​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ នៅក្នុង​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ព្រមទាំង​វត្ថុតាង​ទាំងអស់នេះ រួច​យកមក​កាន់​ការិយាល័យ​ជំនាញ​តែម្តង ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់ នូវ​សារធាតុ​ញៀន​

ខុសច្បាប់​។ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន ១./​ឈ្មោះ សន កញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ប្តី ទី​២.​ឈ្មោះ មុន នាថ ភេទ​ស្រី អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​

២​នាក់​នេះ ព្រមទាំង​វត្ថុតាង​ទាំងអស់​បាន​ហើយ​នោះ នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ដោយ​បច្ចុប្បន្ននេះ​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា​