កាលពីថ្ងៃទី១៧ ខែតុលា កម្លាំង ទាហានកាមឺរុនបានប្រកាសថា បាន បើកការវាយប្រហារក្រុមអ៊ិស្លាមបូកូ ហារ៉ាមនៅភាគខាងជើងប្រទេសនេះ ១០៧នាក់ ។ រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាមឺរុន លោកEdgar Alain Mebe បានឱ្យដឹងថា ការប៉ះទង្គិចគ្នានៅតំបន់ Far North កើតឡើង
យ៉ាងខ្លាំងក្រោយ ពេលក្រុមបូកូហារ៉ាមបានព្យាយាមឆ្លង ព្រំដែនស្រុក Limani ។ កម្លាំងទាហាន កាមឺរ៉ុន៨នាក់ ក៏បានបាត់បង់ជីវិត និង ៧នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ខាងលើ ។
សកម្មភាពប៉ះទង្គិចគ្នាខាងលើកើត ឡើងក្រោយពេលប្រទេសជិតខាងនីហ្សេ រីយ៉ាបានប្រកាសព្រមព្រៀងឈប់បាញ់ ជាមួយក្រុមបូកូហារ៉ាម ក្រោយការប៉ះ ទង្គិចគ្នារយៈពេល៥ឆ្នាំកន្លងមកបណ្ដាល ឱ្យមានអ្នកស្លាប់និងរងរបួសច្រើននាក់។
ក្រុមបូកូហារ៉ាមតែងតែចាប់ជំរិត និង ចាប់ក្រុមនិស្សិតស្រីទៅធ្វើជាប្រព័ន្ធ របស់ក្រុមខ្មាន់កាំភ្លើងបង្កការព្រួយ បារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេស នីហ្សេរីយ៉ា ។
បណ្ដាប្រទេសលោកខាងលិច ក្នុង នោះមានបារាំងបានប្រកាសជួយដល់ ប្រទេសនីហ្សេរីយ៉ាងក្នុងការវាយប្រហារ កម្ចាត់ក្រុមបូកូហារ៉ាម 9