​កម្លាំង​ការិយាល័យ​ទី​២​សេនាធិការ​រដ្ឋា​នក​ង​អន្តរា​គម​ន៏​អគ្គបញ្ជាការ​ចាប់​ឈើ​១​ទូក​ធំ​ជូន​មេព្រៃ​

0

​ខេត្តស្ទឹងត្រែងៈ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ កម្លាំង​ការិយាល័យ​ទី​២ សេនាធិការ​រដ្ឋា​នក​ង​អន្តរា​គម​ន៏​អគ្គបញ្ជាការ​បាន​ចុះ​ចាប់​ឈើ​ប្រណីត​ធ្នង់​១​ទូក​ធំ​ប្រគល់ជូន​មេព្រៃ​នៅ​ចំណុច​ផ្ទះ​លោក នួ​យ ប៊ុន​ធួ​យ មេឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​

​លោក យុន សុខ​ជា នាយរង​ការិយាល័យ​ទី​២​សេនាធិការ​កង​អន្តរា​គម​ន៏​អគ្គបញ្ជាការ​បាន​និយាយថាៈ​ឈើ​ប្រណីត​ធ្នង់​១​ទូក​ធំ​នេះ​ជា​របស់លោក​ឧកញ៉ា ធី ហូត ដែល​បាន​ឃុបឃិត​ជាមួយ​លោក​មេឃុំ​ស្តៅ នួ​យ ប៊ុន​ធួ​យ លួច​ដឹកឈើ​ចេញ​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ចេញពី​IMG_6969

រដ្ឋបាល​ព្រៃឈើ ដើម្បី​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដួង​៧​ដើម​​វត្ថុតាង​ដែល​បង្ក្រាបបាន​នៅពេលនោះ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៥២​កំណាត់​ប្រភេទ​ឈើ​៤​ជ្រុង​ដែលមាន​មុខកាត់​ចាប់ពី​០,២៥​ម៉ែត្រ​ទៅ​០,៣០​ម៉ែត្រ​ប្រវែង​ចាប់ពី​២​ម៉ែត្រ​ទៅដល់​៤​ម៉ែត្រ ទូក​IMG_6971

ដឹក​បទល្មើស​១​គ្រឿង និង​ម៉ាស៊ីន​ទូក​ចំនួន​៣​គ្រឿង​​ប្រភព​បាន​បន្តទៀតថាៈ​លោក​ឧក​ញ្ញ៉ា​ធី ហូត គឺជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​យូរហើយ​ពុះ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ផ្នែក​ណា​នីមួយ​ចុះ​ធ្វើការ​IMG_6971

បង្ក្រាបបាន​នោះទេ គឺ​តែងតែ​ដឹកឈើ​ប្រណីត​ចេញ​ដែល​មិនមាន​ច្បាប់​អនុញ្ញាត​បាន​យ៉ាងរ​លួ​ន​ថែម​ទៀតផង​​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថាៈ​ឈើ​ប្រណីត​ធ្នង់​ទាំងនេះ​កម្លាំង​ជំនាញ​កំពុង​រៀបចំ​ដឹកយក​មក​ទុ​ដាក់​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​