នគរបាល​ស្រុក​មេមត់​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀណ​២​នាក់​បញ្ជូនទៅ​តុលាការ​

0

​ខេត្ត​ត្បូងឃ្មុំ​:​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀណ​២​នាក់​ត្រូវបាន កំលាំង​នគរបាល​ស្រុក​មេមត់​សហការ​ជាមួយ​កំលាំង​នគរបាល បុ​ស្ត៍​រដ្ឋបាល ឃុំ​មេ​មង ធ្វើរ​ការឃាត់​ចាប់​ខ្លន​បានជា​បន្តបន្ទាប់ ខ​ណះ​ដែល​ពួកគេ​កំពុងតែ​ធ្វើរ​ច​រា​ចេ​ថ្នាំញៀណ​ក្នុង​មូលដ្ឋាន​។​​ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើរ​ឡើង​កាលពី​ម៉ោង​១០,៤០​

នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងត្បូង ភូមិ​សង្កែ​ចាស់ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​លោក​វរសេនិយ​ត្រី ប៉េង អេង​ហាក់ អធិការនគរបាល​ស្រុក​មេមត់ បាន​ឲ​នគរវត្ត​ដឹងថា នៅពេល​វេលា​ខាងលើ នគរបាល​ស្រុក​បាន​សហការ​ជាមួយ​នគរបាល​បុ​ស្ត៍​មេ​a2

មង ចុះ​ល្បាត​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ​តាន​ផ្លូវ​ក្នុងភូមិ​សាស្ត្រ ខាងត្បូង​ភូមិ​សង្កែ​ចាស់ កំលាំង​យើង​បានឃើញ​ជន​ពី​នាក់​គួ​ឲ​សង្ស័យ ជិះ​ម៉ូតូ ម៉ាក្ស វេ​៉​វ ហាន់​ហ្វា​១​គ្រឿង ពេលនោះ​កំលាំង​យើង​បាន​ហៅ​ឈប់ តែ​ជន​ទាំងនោះ​មិន​ឈប់​ទេ​ហើយ​បាន​ផ្តួល​ម៉ូតូ​ចោល​លើរ​ផ្លូវលំ ហើយ​បាន​ព្យាយាម​រត់គេចខ្លួន​ចូលទៅក្នុង​វាលស្រែ​។​a1

លោក​បន្តថា​ពេលនោះ​កំលាំង​សម្មត​កិច្ច​និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ បាននាំគ្នា​ដេញតាម​ប្រផាប់​ប្រ​ភីង​ចាប់ខ្លួនបាន​ម្នាក់ ឈ្មោះ ស៊ះ ស្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ពួយ ឃុំ​មេ​មង ស្រុក​មេមត់ ឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​នោះ មានឈ្មោះ សុះ សាលី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​អ្នក​ខាងលើ​។​​លោក​អធិការ​បាន​ឲ​ដឹង​បន្ថែមថា ជាមួយគ្នា​នោះ​ក្រោយពី​ឃាត់​ជ​នស​ង្ស័​ង​ខាងលើ​បាន​ហើយ កំលាំង​យើង​បាន​នាំខ្លួន​ជនសង្ស័យ ស៊ះ ស្រី មកកាន់​កន្លែង​អធិការដ្ឋាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍ស ជាប់​និង​ខ្លួន​ជនសង្ស័យ ១​កញ្ចប់ ធុន​កណ្តាល ដែលមាន​តំលៃ​៥០​មឺ​ុ​ន​រៀល​នេះ​បើតាម​ការសារភាព​រប​ស់ជន​សង្ស័យ​ឲ​បានដឹង​។​​a2

លោក​បន្តថា តាម​ការសារភាព​រប​ស់ជន​សង្ស័យ ស៊ះ ស្រី ថា​ថ្នាំញៀណ​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ហ័ង ពេលនោះ​កំលាំង​នគរបាល​បាន​ចុះ​កិច្ច​ប្រតិ​ប​ត្ត​ការបន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ មៀ​ច ហ័ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្បូង​វត្ត ឃុំ​-​ស្រុក​មេមត់​បាន​បន្ទាប់​ទៀត នៅវេលា​ម៉ោង ១៤,០០​នាទី​ថ្ងៃ​ដដែល នឹង​បា​នប​ញ្ជួ​ន​ខ្លួន​មក​កន្លែង​អធិការដ្ឋាន​ស្រុក​មេមត់​។​​a1

លោក​បាន​ឲ​ដឹង​បន្តថា ចំពោះ​លទ្ធផល​ប្រតិ​ប​ត្ត​ការ​នេះ​យើង​ដកហូត​បាន​ថ្នាំញៀណ​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍ស ចំនួន​១​កញ្ចប់ ម៉ូតូ ម៉ាក្ស វ៉េវ​ហាន់​ហ្វា ១​គ្រឿង​។​ចំពោះ​ករណីនេះ​បុ​ស្ត៍​នគរបាល​រដ្ឋបាល​មេ​មង ផ្នែក​យុ​ត្តិ​ធ​ម៍ កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​តុលាការ​ចា​ត​ការ​តាម​និតិ​វិធី​៕