នី​ហ្សេ​រី​យ៉ា​ប្ដេជ្ញា​រំដោះ​និស្សិត​២០០​នាក់​ដែល​ត្រូវ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ចាប់ខ្លួន​

0

​រដ្ឋា​ភិ​បា​នី​ហ្សេ​រី​យ៉ា​បាន​និយាយថា នឹង​ខឹ​ត​ខំ​រំដោះ​ក្រុមនិស្សិត​ជាង​២០០ នាក់​ដែល​ត្រូវ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ចាប់ខ្លួន​។ ព័ត៌មាន​ខាងលើ​បានធ្វើឱ្យ​សាច់ញាតិ ក្រុមគ្រួសារ​មាន​ភាពសប្បាយ​រីករាយ យ៉ាងខ្លាំង​ដោយមាន​ក្ដី​សង្ឃឹមថា កូនៗ របស់​ពួកគាត់​នឹង​បាន​វិល​ត្រឡប់មកផ្ទះ វិញ​។​
​ប្រភពព័ត៌មាន​ពីរ​ដ្ឋា​ភិ​បាន​នី​ហ្សេ​រី យ៉ា​បានឱ្យដឹងថា និស្សិត​ជាង​២០០​នាក់ ត្រូវ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ចាប់ខ្លួន និង​ត្រូវ រំដោះ​វិញ​នៅ​ថ្ងៃទី​២១ ខែតុលា ។ រដ្ឋា​ភិ បាល​នី​ហ្សេ​រី​យ៉ា​បាន​ព្រមព្រៀង​ជាមួយ ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​កាលពី​ថ្ងៃទី​១៨ ខែតុលា ពីបទ​ឈប់​បាញ់​ហើយក៏​មានllll

កិច្ចព្រមព្រៀង​ឱ្យ​ដោះលែង​ក្រុមនិស្សិត ដែល​ពួកគេ​ចាប់ខ្លួន​នោះ​ផងដែរ ។ ទីតាំង​ដែល​ដោះដូរ​និស្សិត​ទាំង​នោះមក វិញ មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​ជាមុន នោះឡើយ ។
​ព័ត៌មាន​ពី​ការដោះលែង​ខាងលើ​ធ្វើ ឱ្យ​គ្រួសារ​ជាច្រើន​សប្បាយរីករាយ​ជា ខ្លាំង ។ លោកស្រី Hauwa Abdullahi ម្ដាយ​របស់​និស្សិត​ម្នាក់​ដែល​ត្រូវ​ក្រុម បូ​កូ​ហា​រ៉ា​ម​ចាប់បាន​ឱ្យដឹងថា លោកស្រី បាន​បន់ស្រន់​ជា​រៀងរាល់ថ្ងៃ ឱ្យ​កិច្ច​ព្រម ព្រៀង​ឈប់​បាញ់​មាន​ប្រសិទ្ធភាព​ដើម្បីlllll

កូន​របស់​លោកស្រី​មកជួបជុំ​គ្រួសារ​វិញ​។​
​ចាប់តាំងពី​ឆ្នាំ​២០០៩ ក្រុម​បូ​កូ​ហា រ៉ា​ម​បាន​ក្រោកឈរឡើង​បង្កើត​រដ្ឋ​អ៊‌ិ​ស្លាម មួយ​នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា ហើយ ការបង្កើត​តំបន់​ផ្ដាច់ខ្លួន​នោះបាន​គំរាម កំហែង​យ៉ាងខ្លាំង​ដល់​សន្ដិសុខ​នី​ហ្សេ​រី​យ៉ា បង្កឱ្យមាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​បូ​កូ ហា​រ៉ា​ម នឹង​ទាហាន​រដ្ឋាភិបាល​បណ្ដាល ឱ្យមាន​អ្នកស្លាប់​ជាង​១​ម៉ឺន​នាក់ និង​ពល រដ្ឋ​រាប់សិប​ម៉ឺន​នាក់​ភៀសខ្លួន​ទៅកាន់ តំបន់​មាន​សុវត្ថិភាព 9