ក្រុមហ៊ុន Microsoft បញ្ចេញ Window Phone 8.1 សម្រាប់ Lumia 830 និង Lumia 730

0

​ថ្មីៗ​នេះ​ក្រុមហ៊ុន Microsoft បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​
Nokia Lumia 830 និង Nokia Lumia 730 នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ដែលជា​ជំនាន់​ចុងក្រោយបង្អស់​។ អ្វីដែល​កាន់តែ​ពិសេស​នៅក្នុង​ជំនាន់​ក្រោយនេះ Microsoft បាន​បន្ថែម​សមត្ថភាព​ទំហំ​កាមេរ៉ា​កាន់តែច្បាស់ បូករួម​នឹង​ល្បឿន​យ៉ាង​លឿន​ដែល​មិន​ធ្លាប់មាន​ពី មុន​មក​។ ចំពោះ​ទូរស័ព្ទដៃ Nokia Lumia 830 មានតម្លៃ​ប្រហែល 435$ និង Lumia 730 មានតម្លៃ​ប្រហែល 272$ ។​

Nokia Lumia 830 ត្រូវបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ប្រភេទ PureView ទំហំ 10 MP ដែលមាន​កញ្ចក់​លេន ZEISS នៃ​កម្រិត​រូបភាព​ច្បាស់​ហ្មត់​ល្អ ដែល​ធ្វើអោយ​ការថតរូប​ទទួល​ភាព ច្បាស់​ល្អ ទាំង​ពេលព្រឹក និង ពេលយប់​។ ទូរស័ព្ទ Nokia សេរី​ថ្មី​ទាំងពីរ​នេះ​បាន​ប្រើប្រាស់​ជា​មួ​ួ​យ បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ និង បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 5-inch ប្រភេទ IPS Clear Black 5​។

​ចំពោះ Nokia Lumia 730 មាន​កាមេរ៉ា​ទំហំ 5MP Full HD ដែល​ដំណើរការបាន​យ៉ាង​ល្អ ជាមួយនឹង​កម្មវិធី​វីដេអូ Skype ហើយ​ថាមពល​ថ្ម 2,200 mAh​។​