​មន្ត្រី​ទី​ព្រឹក្សា​រាជរដ្ឋាភិបាល​ម្នាក់​រង​ការចោទប្រកាន់​ពី​សំណាក់រ​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​ការ​ឈុ​ស​ឆាយដី

0

ខេត្ត​ព្រះសីហនុៈ​លោក​អ៊ូ​ប៊ុនឡុង​មាន​ឋាន​ជាទី​ព្រឹក្សា​រាជរដ្ឋាភិបាល​កំពង់​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ធ្វើការ​ចោទប្រកាន់ថា​បាន​យក​គ្រឿងចក្រ​ធ្វើការ​ឈុ​ស​ឆាយ​វាទី​យក​ផ្លូវ​សាធារណៈ​ក្នុង​គោលដៅ​យក​ដី​ចំណុច​នោះ​ពុះ​អង្កន់​ជា​ឡូ​រ៍ៗ​

សំរាប់​លក់​។​ហេតុ​ការ​នេះ​បាន​កើតឡើង​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែរ​គេ​មិនទាន់​ឃើញ​មាន​មន្ត្រី​អជ្ញាធរ​ក៍​ដូចជា​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័​ណា​ម្នាក់​ចុះទៅពិនិត្យ​ធ្វើការ​សូរ​នាំ​អ្វី​នៅឡើយ​ទេ​។20141021_100636

​​លោក​អ៊ុំ​សុខ​ជា​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បាន​និយាយ​រៀបរាប់ថា​ទីតាំង​ដី​ដែល​លោក​អ៊ូ​ប៊ុនឡុង​កំពង់ធ្វើការ​ឈុ​ស​ឆាយ​ខាងលើ​នោះ​មួយផ្នែក​ជា​ដី​ចំណីផ្លូវ​សាធ​រណៈ​ត្រូវបាន​លោក​អ៊ូ​ប៊ុន​ឡូង​ធ្វើការ​ឈុ​ស​ឆាយ​រំលោភបំពាន​យក​ក្នុង​គោលបំណង់​យក​ដី​ទាំងនោះ​ធ្វើការ​លក់ដូរ​។​លោក​អ៊ុំ​សុខ​ជា​បាន​បន្តទៀតថា​ទង្វើ​បែប​បំពាន​ច្បាប់​របស់លោក​អ៊ូ​ប៊ុនឡុង​ខាងលើនេះ​វា​មិនគួរ​កើតមាន​នោះទេ​ពីព្រោះ​នេះ​គឺជា​គំរូ​អាក្រក់​មួយ​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិនមាន​ការយល់ដឹង​ពីរ​ច្បាប់​ដូចនេះ​ដើម្បី​ជាសវាង​មានការ​រិះគន់​សូម​ឲ្យ​មន្ត្រី​អជ្ញាធរ​មូលដ្ឋាន​ក៍​ជាម​ន្ត្រី​អង្គភាព​ពាក់​ព​ន្ធ័​គួរ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ម្តង​ហើយ​។​.

​លោក​អ៊ូ​ប៊ុន​ឡូង​ដែល​អះអាងថា​រូ​ម​គាត់​ជា​មន្ត្រី​ទី​ព្រឹក្សារ​រាជរដ្ឋាភិបាល​ដែល​គំ​ពង់​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាងលើ​នៅ​រសៀល​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៤​នេះ​លោក​បាន​មានប្រសាសន៍​ធ្វើការ​បំភ្លឺថា​ទីតាំង​ដី​ដែល​គាត់​ធ្វើការ​ឈុ​ស​ឆាយ​ខាងលើនេះ​គឺជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់គាត់​ត្រឹមត្រូវ​។

​ចំពោះ​ការ​ឈុ​ស​ឆាយ​គឺ​គាត់​ធ្វើឡើង​តែ​នៅ​លើដី​ក្នុង​ប្លង់​កម្មសិទ្ធិ​របស់គាត់​តែ​ប៉ុ​ណ្ណុះ​មិនមាន​ការប៉ះពាល់​លើដី​ផ្លូវ​ឬ​ដី​ដំ​ណី​ផ្លូវ​សាធារណៈ​អ្វី​នោះឡើយ​ពោលគឺ​សូម្បីតែ​មួ​យតិ​កក៍​គ្មាន​ដែរ​។​ដូចនេះ​រាល់​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​វា​មិន​ត្រឹមត្រូវ​នោះទេ​ពីព្រោះ​កិច្ចការ​នេះ​មុន​និង​ធ្វើការ​ឈុ​ស​ឆាយ​សុទ្ធសឹងតែ​មានការ​កំណត់​ព្រំ​អាក់​ផ្លូវ​និង​ព្រំដី​របស់គាត់​ពីរ​មន្ត្រី​ជំនាញ​ច្បាស់លាស់​រូ​ចរាល់​អស់ហើយ​។

​​.​លោក​មិន​ម៉ម​ប្រធានភូមិ​ក្រុងព្រះសីហនុ​បានធ្វើការ​បញ្ជាក់​ផងដែរ​ថា​ទីតាំង​ដី​ខាងលើនេះ​ដី​ចំណុច​ណា​ក៍មាន​ប្លង់​កម្មសិទ្ធិ​អស់ហើយ​មិនមាន​ដី​កន្លែង​ណា​មិនទាន់មាន​ប្លង់​នោះទេ​ហើយ​សំរាប់​ផ្លូវ​សាធារណៈ​ក៍​ដូចគ្នា​ដែរ​សុទ្ធសឹងតែ​មានការ​កំណត់​ទំហំ​ផ្លូវ​ច្បាស់លាស់​មិនអាច​បុគ្គល់​ណា​ម្នាក់​ធ្វើកា​ឈុ​ស​ឆាយ​រំលោភ​យកបាន​នោះឡើយ​។​លោក​មិន​ម៉ម​បាន​បន្តទៀតថា​ជាធម្មតា​បើ​និយាយ​ពីរ​ផ្លូវច្បាប់​ម្ចាស់​ដី​ណាមួយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដូចជា​ធ្វើការ​ឈុ​ស​ឆាយ20141021_100611

ជាដើម​នៅលើ​ទីតាំង​ដី​របស់​ខ្លូន​ម្ចាស់​ដី​នោះ​ត្រូវតែ​សុំច្បាប់​អនុ​ញា​ត្តិ​ពីរ​មន្ត្រី​ជំនាញ​ជាមុនសិន​ដើម្បី​ជាស​វា​មានការ​ប៉ះពាល់​ដី​កម្មសិទ្ធិ​អ្នកជិតខាង​ក៍​ដូចជា​ដី​ផ្លូវ​សាធារណៈ​ប៉ុន្តែរ​បើសិនជា​ម្ចាស់​ដី​នោះ​ធ្វើការ​ឈុ​ស​ឆាយ​ដោយ​មិន​ការសុំច្បាប់​អនុ​ញា​ត្តិ​ហើយ​ចេះតែធ្វើ​ង្ករ​ផលប៉ះពាល់​ដី​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់​អ្នកដ៍ទៃ​ក៍​ដូចជា​ដី​ផ្លូវ​សាធារណៈ​បុគ្គល់​នោះ​ត្រូវតែ​ប្រ​ឈរ​មុខ​និង​ផ្លូវច្បាប់​គេ​មិន​រូ​ច​នោះទេ​៕