​ល្បែង​​កន្ទុយ​លេខឆ្នោត​កំពុង​រីក​រៀលដាលដូច​ផ្សិត​នៅ​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ននេះ​ល្បែង​កន្ទុយលេខ និង​ល្បែងស៊ីសង​មួយចំនួនទៀត​នៅក្នុង ខេត្ត​ប៉ៃលិន កំពុងតែ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដ៏​អាក្រក់​បំផុត​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច ស​ង្ងំ​ស្ងៀម​មិន​ធ្វើការ​បង្ក្រាប ប្រហែលជា​

ខ្លាច​បែកឆ្នាំង​បាយ​។​​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖ ល្បែងស៊ីសង​(​បៀ​) និង កន្ទុយលេខ ជាច្រើន​កន្លែង ត្រូវបាន​គេ​នាំគ្នា​លេង ថែមទាំង​ដាក់លក់​យ៉ាង​អនាធិបតេយ្យ ក្នុង​ផ្សារ​សាមគ្គី​(​ផ្សារ​ប៉ា​ហ៊ី​) ក្នុង​ក្រុងប៉ៃលិន និង​ផ្សា​ព្រំ​លើ ក្នុងស្រុក​សាលា​ក្រៅ ព្រមទាំង​ផ្សារ​ប៉ាង​រលឹម ដោយ​គ្មាន​ខ្លាច​ក្រែងរអែង​ច្បាប់​អ្វី​បន្តិច​នោះទេ​។download

ប្រភព​បន្តថា​៖ មេ​ល្បែង​ទាំងអស់នេះ​អាច​ប្រព្រឹត្តទៅបាន​ក៏ដោយ​សារ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច បើកដៃ​ឲ្យ​ដែរ ដែលមាន​កូនកញ្ច្រែង​ជាច្រើន​នាក់​ដើរ​កត់​នៅក្នុង​ផ្សារ​ទាំង​៣​និង​នៅតាម​ផ្ទះ ប្រមូល​លុយរាប់​ម៉ឺន​ដុល្លា​ក្នុង​១​ថ្ងៃៗ ដែល​ទង្វើរ​ទាំងនេះ​ហាក់បីដូចជា​ផ្គើន​ចំពោះមុខ​ច្បាប់ ។download (3)

ប្រភព​បន្តទៀតថា​៖​មេ​ឆ្នោត​ដែល​ទ​ទូល​កូន​ក​ញ្ជ្រែ​ន មកពី​ស្រុក​សាលា​ក្រៅ និង​ភូមិ​ឃុំ​មួយចំនួន​ក្នុង​ខេត្ត កំពុង​ធ្វើ​សកម្មភាព​លក់ ឈ្មោះ មេ​៤៣ ភេទ​ស្រី រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន និង​ឈ្មោះ ភេទ​ស្រី រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន​ក្នុង​ប៉ៃលិន ប្រហែលជា​លោក​អធិការ និង​លោកស្នងការ បាន​សើម​មាត់​សើ​មក​ខ្លះ ហើយ​មើលទៅ​បាន​ជាស​ង្ងំ​ស្ងៀម​យ៉ាង​ដូច្នេះ​។​download (2)

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទូរស័ព្ទ​ទៅ​លោក លឹម វាសនា អធិការ​ក្រុងប៉ៃលិន បានឱ្យដឹងថា​៖ ករណី​មេ​កន្ទុយ​លេខឆ្នោត កំពុងតែ​បើក​លេង​ក្នុង​និង​ក្រៅ​ផ្សារ​សាមគ្គី ខាង​សមត្ថកិច្ច​នៃ​អធិការ​ក្រុង តែងតែ​ចុះទៅ​ស៊ើបអង្កេត ដើម្បី​ចាប់​យកមក​អប់រំ លុះ​ពេល​ពួកគេ​ក្រឡេកឃើញ​សមត្ថកិច្ច​ទៅដល់​ក្បែរ​ពួកគេ រត់​ចែក​ជើង​គ្នា​អស់រលីង លុះ​ពេល​ស្ងាត់ៗ​ពួកគេ​បន្តសកម្មភាព​ល្បែង​ទាំងនេះ​ទៅទៀត ។download (1)

ហើយ​បើ​សួរ​អំពី​មេ​ឆ្នោត​ធំៗ មាន​ប៉ុន្មាន​កន្លែង​នៅក្នុង​ក្រុងប៉ៃលិន ខាង​លោក​អត់​បានដឹង​រឿងនេះ​ទេ ហើយ​ខាង​លោក​ក៏​អត់​បាន​ពាក់ព័ន្ធ​ទៅនឹង​អ្នកញៀន​ល្បែង​ទាំង​នេះដែរ ខាង​លោក​ក៏ រង់ចាំតែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ដើម្បី​ចុះបង្ក្រាប​ប៉ុណ្ណោះ ។​​ចំណែក​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​ថា​៖ ចំពោះ​បញ្ហា​នេះ​លោក​ធ្វើការ​ប​ង្គ្រា​ប​ដែរ ប៉ុន្តែ​នៅពេល​ចុះ​ម្តងៗ​គឺ​មិនដែល​ជូ​ប​ប្រទះ​ជាក់ស្តែង​នោះទេ ៕