ក្នុងជំនួបជាមួយ Ajax (អាហ្សាក់) នៅយប់នេះគ្រូបង្វឹកក្លិបអ្នកមានបុណ្យ Barcelona លោក Luis Enrique (ល្វីស អេនរីកេ) ជឿជាក់ថា កីឡាករ Sergio Busquets (ស៊ើជីអូ បូស្កេត) នឹងអាចចូលលេងបានវិញក្នុងជំនួប Champions League ជាមួយក្លិប Ajax (អាហ្សាក់) នៅរាត្រី
នេះ ។កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏បានអវត្តមានផងដែរក្នុងការប្រកួតដែល Barcelona
យកឈ្នះក្លិប Eibar 3-0 កាលពីចុងសប្តាហ៍ហើយរូបគេនឹងវិលត្រឡប់មកវិញសម្រាប់ការប្រកួតជាមួយក្លិប Ajax ។លោក Enrique ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា “Busquets នឹងជាទាន់ពេលសម្រាប់ការប្រកួត នៅរាត្រីនេះ ហើយរូបគេអាចនឹងបង្ហាញវត្តមានជាជម្រើស១១នាក់ដំបូង” ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជា Busquets មិនបានចូលលេងនោះទេ តំណែងខ្សែបម្រើកណ្តាល នឹងត្រូវធ្លាក់ទៅលើកីឡាករ ម៉ាឆេរ៉ាណូ (Mascherano) ខណៈដែលកីឡាករ Gerard Pique (ជើរ៉ាដ ភីកកេ) និង Jeremy Mathieu (ជើរ៉េមី ម៉ាធូ) គឺជាខ្សែការពារដ៏សំខាន់ ៕