គ្រូបង្វឹក Manuel Pellegrini បានបញ្ជាក់ថា កីឡាករ Frank Lampard នឹងមិនធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាមួយក្លិបមេឃខៀវ Manchester City នោះទេសម្រាប់ជំនួបជាមួយក្លិប CSKA Moscow ក្នុងយុទ្ធនាការ Champions League នៅយប់ថ្ងៃអង្គារនេះ ។
អតីតកីឡាកររបស់ជម្រើសជាតិអង់គ្លេសរូបនេះបានរងរបួសភ្លៅក្នុងការប្រកួតដែល Manchester City យកឈ្នះលើមាន់ខ្នាយមាស Tottenham Hotspur 4-1 កាលពីយប់ថ្ងៃសៅរ៍ ។
ពេលដែលសាកសួរពីរបួសរបស់ Lampard លោក Pellegrini បានប្រាប់អ្នកសារព័ត៌មានថា Lampard មានបញ្ហារបួសសាច់ដុំភ្លៅហើយរូបគេនឹងអវត្តមានសម្រាប់ការប្រកួតនៅប្រទេសរុស្ស៊ី ។
គួរបញ្ជាក់ថា Lampard គឺជាកីឡាករខ្ចីជើងរបស់ Man City ហើយមកដល់ពេលនេះរូបគេ ស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់មកហើយសម្រាប់ការបង្ហាញខ្លួន៦ប្រកួត ៕